គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ខែធ្នូខាងមុខ នឹងមានព្រឹត្តិការណ៍ធំៗចំនួនប្រាំបួនប្រារព្ធនៅរាជធានី ខេត្តចំនួនប្រាំ

ភ្នំពេញ÷ប្រសិនជាពុំមានការប្រែប្រួលទេនៅខែធ្នូខាងមុខនឹងមានព្រឹត្តិការណ៍ធំៗចំនួនប្រាំបី ក្នុងនេះមានព្រឹត្តិការណ៍​ទេសចរណ៍ផងដែរ ប្រារព្ធ​នៅរាជធានី ខេត្តចំនួនប្រាំ ។ក្នុងនេះមានរាជធានីភ្នំពេញ ខេត្ត​ពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកោះកុង និងខេត្តបាត់ដំបង ។

យោងតាមប្រតិទិនព្រឹត្តិការណ៍ដែលបង្ហាញដោយក្រសួងទេសចរណ៍មាន៖១.ថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ នឹងមានពិព័រណ៍​ឧស្សាហ​កម្មសំណង់-ផលិតភាពកម្ពុជា នៅរាជធានីភ្នំពេញ «Cambodia Construction Productivity Industry Exhibition »។ទី២.ថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ នឹងមានពិព័រណ៍​ពាណិជ្ជ​កម្មកម្ពុជា នៅរាជធានី​ភ្នំពេញ «Cambodia Trade Fair»។ទី៣.ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ នឹងមានព្រឹត្តិការណ៍ដំណើរទេសចរណ៍​ផ្សងព្រេង​ឡើងភ្នំតាក្រហមក នៅខេត្តពោធិ៍សាត់ «Adventure Tour Event Climbing Ta Krohom Kor Mountain» at Pursat Province។ទី៤.ថ្ងៃទី៦ ខែធ្នូ នឹងមានមហោស្រពតន្ត្រី​ទេសចរណ៍អន្តរជាតិកម្ពុជា-ចិន នៅ​ខេត្ត​សៀមរាប «Cambodia-China International Tourism Music Festival » ។

ទី៥.ថ្ងៃទី៧ ខែធ្នូ នឹងមានព្រឹត្តិការណ៍​រត់ប្រណាំងអន្តរជាតិពាក់​កណ្តាល​ម៉ារ៉ាតុងនៅអង្គរវត្ត នៅខេត្តសៀមរាប «Angkor Wat International Half Marathon 2025»។ទី៦.ថ្ងៃទី៧ ខែធ្នូ នឹងមានកម្មវិធីរត់ប្រណាំងលើផ្លូវរត់យន្តហោះ នៅរាជធានីភ្នំពេញ «Runway for Run» ។

ទី៧.ថ្ងៃទី១៤ ខែធ្នូ នឹងមានព្រឹត្តិការណ៍​រត់ប្រណាំង ដើម្បីបុព្វហេតុជាតិ មាតុភូមិ នៅខេត្តកោះកុង «Marathon Events For the cause of the Motherland» ។ទី៨.ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ នឹងមានព្រឹត្តិការណ៍​ពិព័រណ៍ម្ហូប​ខ្មែរ​ខេត្តបាត់ដំបង នៅខេត្តបាត់ដំបង «Khmer Food Exhibition Event Battambang Province » ។

ចំណែកព្រឹត្តិការណ៍ទី៩.ថ្ងៃទី៣១ ខែធ្នូ នឹងមានព្រឹត្តិការណ៍សាទរ​កម្ពុជា លើកទី២ នៅរាជធានីភ្នំពេញ «2nd Celebrating Cambodia» ៕ ដោយ៖ក្រុមការងារMoINFO APP

Post a Comment (0)
Previous Post Next Post

sponser

 

Social