គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី សង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងថៃ នឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការចរចាការទូត

ភ្នំពេញ÷នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីស្វាគមន៍ឆ្នាំថ្មី រៀបចំដោយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅនិវេសនដ្ឋានរបស់ឯកឧត្តម។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងពីការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី។ ក្នុងស្មារតីសាមគ្គីភាពដ៏ស្មោះស្ម័គ្រ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងរំលែកទុក្ខ និងសេចក្តីអាណិតអាសូរដល់ប្រជាជនកម្ពុជា ជាពិសេសចំពោះគ្រួសារដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងបរិបទនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងថៃនឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការចរចាការទូត


Post a Comment (0)
Previous Post Next Post

sponser

 

Social