ភ្នំពេញ÷ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដេីម្បីលេីកកម្ពស់សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញទៀតនោះទេ ដូចនេះសូមបងប្អូនអាជីវករទាំងអស់អធ្យាស្រ័យដោយក្តីអនុគ្រោះបំផុត។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំកន្លងមកថា អ្នកលក់ដូរឥតសណ្តាប់ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដេីមគ មានចំនួនជាង ៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ ខែមករា តទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ ដោយមិនមានគិតតម្លៃឈ្នួលតូបរយៈពេល២ឆ្នាំ និងមិនគិតតម្លៃទឹកភ្លើងរយៈពេល៦ខែ ហើយក៏មានអាជីវករមួយចំនួនធំបានទៅចាប់ឆ្នោតយកតូបលក់ដូរច្រើនហើយ៕![]() |











