គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកសេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញដឹកនាំកម្លាំងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះនៅភូមិព្រែកតានូ

ខណ្ឌមានជ័យ÷ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ រួមទាំងចៅសង្កាត់រង និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន បានអញ្ជើញ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន ៦ គ្រួសារខ្នងផ្ទះ ដែលរងផលប៉ះពាល់ក្នុងករណីអគ្គីភ័យកាលពីល្ងាចមិញនេះ ព្រមទាំងនាំយកសម្ភារៈមួយចំនួនដើម្បីចែកជូនដល់ពួកគាត់ក្នុងគ្រាលំបាក ។

ដោយក្នុងនោះពលរដ្ឋមួយគ្រួសារ ទទួលបាន អង្ករ ២បេ ទឹកសុទ្ធកម្ពុជា២កេះ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ រួមទាំងថវិកាចំនួន ៤០ម៉ឺនរៀល ។

សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង ១៨និង១៥នាទី ល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆាប់ចេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅផ្លូវជាតិលេខ ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជនីភ្នំពេញ ធ្វើឲ្យខូចខាតផ្ទះថ្មក្រោមឈើចំនួន០៣ ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង និងឆេះផ្ទះថ្មក្រោមឈើលើ ចំនួន០៣ ខ្នងផ្ទះខូចខាតអស់៥០% ៕










Post a Comment (0)
Previous Post Next Post

sponser

 

Social