គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងផលិតបារី គ្មានស្លាកយីហោនៅសង្កាត់ទៀន សង្ស័យមិនមានច្បាប់អនុញ្ញាត ពិតជាទាក់ទាញអារម្មណ៍លើការអនុវត្តច្បាប់ជាតិ និងអន្តរជាតិ

រាជធានីភ្នំពេញ ÷សេចក្តីរាយការណ៏ ទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែង ស្ថិតនៅខាងកើតសាលាសង្កាត់ទៀន ក្នុងភូមិ​កក្រាំង សង្កាត់ទៀន  ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាកន្លែងផលិតបារី ដែលជាសារធាតុញៀន ធ្វើអោយមានផលប៉ះពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិត។

បើយោងតាមការលើកឡើងរបស់មជ្ឈដ្ឋានទូទៅនៅក្នុងតំបន់នោះដែលជម្រាបប្រាប់មកឲ្យអង្គភាពសារព័ត៌មានឲ្យចុះពិនិត្យមើលព្រមទាំងមានការផ្សព្វផ្សាយ ដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំដែលជាអាជ្ញាធរ ជាមន្ត្រីជំនាញផងដែរនោះ គឺនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ក្រុមភ្នាក់ងារសារព័ត៌មានដែលមកពីបណ្ដាស្ថាប័នមួយចំនួនក៏បានចុះទៅពិនិត្យអង្កេតមើលអំពីស្ថានភាព និងបរិយាកាសទាំងអស់នោះក៏ឃើញមានភាពមិនប្រក្រតីខ្លះ គឺ :
ទី១ រោងចក្រនេះអាចសង្ស័យជារោងចក្រផលិតវា ទី២ រោងចក្រទាំងនេះមិនបានលើកស្លាកយីហោឲ្យស្របទៅនឹងនីតិវិធីច្បាប់នោះទេ ទោះ៣ បរិយាកាសមួយចំនួន គឺមានការជះក្លិនមិនល្អជុំវិញទៅនឹងសារធាតុគីមី ដែលបានសាយភាយ
ទី៤ យើងឃើញមានប្រជាពលរដ្ឋបានរាយការណ៏ថាទីតាំងទាំងនោះ គឺជាទីតាំងផលិត និងស្តុកនៅបារី យោងតាមរូបភាពមួយចំនួនដែលអង្គភាពយើងទទួលបាន ។


សូមបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ ទីតាំងខាងលើ ក៏ធ្លាប់មានមន្ត្រីជំនាញបរិស្ថានចុះត្រួតពិនិត្យម្ដងរួចមកហើយ តែក្រោយមកក៏ស្ងាត់បាត់ទៅវិញ ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា លោកស្រី គឹមញឹប អភិបាលខណ្ឌដង្កោ ឯកឧត្តម ឃួង ស្រេង ក្នុងនាមគណ:មេបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុ ខុសច្បាប់ដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច គ្មានឈ្មោះឬស្លាកយីហោ ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ?


អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទ ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានរបស់យើង ក៏បានធ្វើការសាកសួរទៅអ្នកគ្រប់គ្រងរោងចក្រនោះដើម្បីឲ្យលោកជួយបញ្ជាក់ នៅទីតាំងរោងចក្រផលិតបារីនេះ តែមិនមានការឆ្លើយតបត្រឡប់មកវិញនោះទេ ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
សូមស្ថាប័នពាក់ព័ន្ធក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

ពាក់ព័ន្ធការចុះផ្សាយ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment (0)
Previous Post Next Post

sponser

 

Social