គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច យកម៉ូតូចំនួន ០១គ្រឿង ក្នុងមូលដ្ឋានខ័ណ្ឌមានជ័យ

ខណ្ឌមានជ័យ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃអធិការដ្ឋានខណ្ឌមានជ័យ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៤:០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច (យកម៉ូតូចំនួន ០១គ្រឿង) កើតហេតុនៅចំណុចមុខផ្ទះលេខ១១៧ ផ្លូវCommercialបុរីជីបម៉ុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន ០១នាក់:
-០១.ឈ្មោះ ឃិត ចាន់ធី ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។


*សំភារៈបន្សល់ទុក: ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy សេរីឆ្នាំ2019ពណ៍ស ពាក់ស្លាក់លេខ ភ្នំពេញ 1KF-0757  របស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
Post a Comment (0)
Previous Post Next Post

sponser

 

Social