គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កុកអាចភ្លេចជុងតែជុងមិនអាចភ្លេចកុក ប្រទេសមានច្បាប់ បើច្បាប់មានហើយត្រូវតែនាំគ្នាគោរពច្បាប់! ចំណែកឯទីតាំងស្តុកបារីឬជាទីកន្លែងធ្វើសកម្មភាពអ្វីនោះគឺទីបំផុតក៏ដំណាក់កាលនេះអាជ្ញាធរ និងមន្ត្រីជំនាញត្រូវតែឱ្យម្ចាស់អាជីវកម្មសុំច្បាប់ជាដាច់ខាត!ហើយជុំវិញឃ្លាំងស្តុកបារីដែលជាសារធាតុញៀនត្រូវបានលាតត្រដាងជាបណ្ដើរៗហើយគឺមិនខុសពីពាក្យលោកថាកន្ទាយធំបន្លំដេក ខណៈដែលចម្លើយរបស់មន្ត្រីអាជ្ញាធរ និងអ្នកធ្វើការឃ្លាំងតំណាងឲ្យជនបរទេសរកស៊ីបារីជាសាធាតុញៀននេះមិនស៊ីចង្វាក់នឹងគ្នាសោះ បើដូច្នោះតើចំណូលពន្ធរបស់រដ្ឋគិតយ៉ាងម៉េចដែរ ? (វគ្គ២)

រាជធានីភ្នំពេញ :ទីតាំងកន្លែងស្តុកបារីស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្រាំង សង្កាត់ទាន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ រាជធានីខណ្ឌ ចុះត្រួតពិនិត្យបន្ទាប់ពីមានការចេញផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនថាទីតាំងស្តុកបារីខាងលើនេះមិនទាន់បំពេញកាតព្វកិច្ចក្នុងនាមជាពាណិជ្ជករធ្វើពាណិជ្ជកម្មផលិតកម្ម លើមុខរបរទំនិញបារីដែលជាសារធាតុញៀនដែលអាចនឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋ និងជាទីកន្លែងដែលអ្នកមានលុយមហាសាលម្នាក់ផ្ដល់ទីតាំងឲ្យជនជាតិចិនប្រកបមុខរបររកស៊ីខណៈដែលអាជ្ញាធរ ឬមន្ត្រីជំនាញផ្សេងៗទាំងអស់នោះកន្លងមកហាក់ដូចជាមិនបានដឹងទាល់តែសោះអំពីទីតាំងមូលដ្ឋានរបស់ខ្លួនដែលកំពុងតែគ្រប់គ្រង! នេះជាចម្ងល់ពិសាធារណៈជនទូទៅ?

តែទោះជាយ៉ាងណាក៏ដោយការចុះអនុវត្តដែលមិនអាចខានបាន ខណៈព័ត៌មាននេះបានលេចឮដល់ថ្នាក់ដឹកនាំជាតិមួយចំនួនបានជ្រាបជាព័ត៌មាននេះ(បើយោងតាមមន្ត្រីអាជ្ញាធរខណ្ឌបានជម្រាបដំណឹង)។


ហើយជាងនេះទៅទៀតការចុះត្រួតពិនិត្យទាំងនោះវត្តមានសមាសភាពចូលរួមមានប្រធានការិយាល័យគ្រប់គ្រងធនធានទឹករាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខណ្ឌដង្កោ មន្ត្រីសង្កាត់ទាន តំណាងម្ចាស់ឃ្លាំង និងតំណាងអ្នកគ្រប់គ្រងឃ្លាំង ហើយបានធ្វើកំណត់ហេតុរួមមួយដើម្បីបញ្ជាក់ឲ្យម្ចាស់ទីតាំងនេះមានសញ្ជាតិចិន ដែលទើបតែបើកទីតាំងនេះបានរយៈពេលពីរខែ មានបុគ្គលិកចិនខ្មែរមួយចំនួន មានប៉ាតង់ឆ្នាំ២០២៥ (មិនបានបញ្ជាក់អំពីប៉ាតង់ស្ថិតតនៅក្នុងបញ្ជីពន្ធដារខណ្ឌណាមួយនោះទេ គ្រាន់តែឃើញនៅក្នុងកំណត់ហេតុតែប៉ុណ្ណោះ) ហើយក៏មានកេះប្រមាណ២០០កេះ ដែលស្តុកនៅទីនោះ ហើយលទ្ធផលឃ្លាំងនេះត្រូវតែសុំច្បាប់ពីស្ថាប័នពាក់ព័ន្ធតាមកំណត់ហេតុនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ។

ជាការពិតកន្លងមកមុននឹងមានការចុះផ្សាយអំពីទីតាំងកន្លែងបារីជាសារធាតុញៀននៅទីតាំងភូមិសាស្ត្រភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ អង្គភាពរបស់យើងក៏បានធ្វើការទំនាក់ទំនងទៅតំណាងម្ចាស់ឃ្លាំង(ឬរដ្ឋបាលតំណាងម្ចាស់ឃ្លាំងដើម្បីឲ្យគាត់បញ្ជាក់ ក៏ប៉ុន្តែជាការសោកស្ដាយការបញ្ជាក់របស់តំណាងម្ចាស់ឃ្លាំងដែលមានលេខទូរសព្ទដៃបានប្រាប់មកវិញថាលោកជាអ្នកគ្រប់គ្រងនៅឥដ្ឋការ៉ូ លោកមិនមែនធ្វើការនៅកន្លែងបារីជាសាធានានេះទេ ផ្ទុយពីការចូលរួមយ៉ាងច្បាស់ដោយមានសមាសភាពរូបភាពលោកត្រូវបានថតដោយកម្លាំងនគរបាលក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌដង្កោ និងត្រូវបានចុះហត្ថលេខាលើកំណត់ហេតុដែលជាហត្ថលេខារបស់លោកផ្ទាល់ និងមានលេខទូរសព្ទដូចគ្នាផងដែរនោះ នេះគឺបង្ហាញថាតំណាងខាងកន្លែងបារីជាសារធាតុញៀនបានប្រាប់ចំពោះអ្នកសារព័ត៌មានដោយឆ្លើយឲ្យរួចតែមួយពេល និងធ្វើឲ្យគេកាន់តែមានការសង្ស័យខ្លាំងឡើងៗអំពីទីតាំងនេះម្ដងហើយម្ដងទៀតថាអាចនឹងមានអ្វីអាថ៌កំបាំងជាងនេះទៅទៀតក៏ថាបាន។សម្រាប់មន្ត្រីនគរបាលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនៃខណ្ឌដង្កោម្នាក់បានផ្ដល់បទសម្ភាសន៍ថា លោកមិនអាចចូលទៅត្រួតពិនិត្យទីនោះផ្ទាល់បានទេ បានតែនៅពីចម្ងាយ ក៏ព្រោះដៃលោកខ្លីណាស់ លោកនិយាយនេះអាចនឹងមានន័យថាទីតាំងនេះគឺខ្សែធំមានលុយហើយ តែលោកភ្លេចគិតថាច្បាប់មិនត្រូវបានផ្ដល់ឱ្យអ្នកមានលុយមានអំណាចធ្វើអ្វីបានតែអំពើចិត្តនោះទេ ហើយអ្នកមានលុយមានអំណាចទាំងឡាយក៏មិនមែនយកច្បាប់មកធ្វើអ្វី និងបង្គាប់បញ្ជាតាមការចង់បានដែរ។ 


ចំណែកឯលោកចៅសង្កាត់ទៀនក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតថារាល់ទីតាំងទាំងអស់នោះមិនត្រូវបានសុំការអនុញ្ញាតចេញពីសង្កាត់លោកទេ គេធ្វើអ្វីទាំងអស់មិនបានឱ្យលោកដឹង គឺហាក់បីដូចជាមានរឿងអាថ៌កំបាំងដែលសាធារណៈជនកន្លងមកអាចនឹងចាត់ទុកថាជាការឃុបឃិតគ្នាទៅតាមតាមប្រព័ន្ធធំៗដ៏ទៃទៀតដោយរំលងថ្នាក់ក្រោម(គឺមន្ត្រីអាជ្ញាធរថ្នាក់មូលដ្ឋានដូចជាភូមិឃុំ/សង្កាត់ជាដើម)។
ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការតឹងរឹងលើការគ្រប់គ្រងមនុស្សនៅតាមទីប្រជុំជន ជាពិសេសជនបរទេស។ ម្ចាស់ទីតាំងលាក់បំពួនជនបរទេសនឹងពិន័យប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់រាប់បញ្ចូលទោសទណ្ឌដទៃទៀតនោះឡើយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ការគ្រប់គ្រង
មនុស្សច្បាស់ ទើបអាចបោសសំអាត ទប់ស្កាត់នូវបទល្មើសនានាមានប្រសិទ្ធភាព សង្ឃឹមថា វិធានការនេះ នឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។


តែទោះជាយ៉ាងណាក៏ដោយទីតាំងខាងលើនេះក្នុងលក្ខខណ្ឌប្រសិនបើមានការបើកអាជីវកម្មក្នុងការផលិតនៅផលិតផលបារីឲ្យស្របទៅតាមនីតិវិធីច្បាប់ចាំបាច់ត្រូវតែគោរពនូវលក្ខខណ្ឌមួយចំនួនរបស់អន្តរក្រសួងមានដូចជា :

១ :រោងចក្រផលិតបារីត្រូវតែចុះបញ្ជីការក្នុងក្រសួងពាណិជ្ជកម្មមុនការបើកផលិតនៅក្នុងទីតាំងណាមួយ។

២ :រោងចក្រផលិតបារីត្រូវតែចុះឈ្មោះនិងបង់ពន្ធទៅតាមប្រភេទអាជីវកម្មខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ឬប្រភេទនៃទម្រង់អាជីវកម្មបានចុះបញ្ជីការតាមរយៈនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣ :រោងចក្រផលិតបារីទាំងអស់ត្រូវសុំច្បាប់ការអនុញ្ញាតចេញពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែលតម្រូវឲ្យផលិតផលមានគុណភាពល្អ និងរៀបចំឱ្យបានត្រឹមត្រូវ និងប្រកបដោយស្តង់ដារគុណភាព(Quality Standard) នៃប្រភេទផលិតផលនីមួយៗ។

៤ :រោងចក្រផលិតបារី តម្រូវឲ្យមានការអនុញ្ញាតចេញពីក្រសួងបរិស្ថាន ឱ្យបានត្រឹមត្រូវមុននឹងបើកដំណើរការ។

៥ :រោងចក្រផលិតបារី ត្រូវសុំការអនុញ្ញាតពីការត្រួតពិនិត្យរបស់អាជ្ញាធរថ្នាំជក់នៅកម្ពុជារបស់ក្រសួងសុខាភិបាល។

៦ :រោងចក្រផលិតបារី ក៏ត្រូវសុំការអនុញ្ញាតច្បាប់ដោយរដ្ឋបាលនៃខេត្តនីមួយៗឲ្យបានត្រឹមត្រូវក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងតំបន់។

៧ :រោងចក្រផលិតបារី ត្រូវសុំច្បាប់ពី ក្រសួងការងារ និងការបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដើម្បីមានការអប់រំសមត្ថភាពបន្ថែម ឬបទពិសោធន៍ មានការគោរពច្បាប់ស្ដីពីការងារ បទដ្ឋានគតិយុត្តិ ដែលក្រសួងការងារ និងវិជ្ជាជីវៈ បានកំណត់ក្នុងច្បាប់ជាធរមាន។

តែទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជន នឹងរង់ចាំការបំពេញនូវអ្វីដែលជាចន្លោះប្រហោងដែលមិនទាន់បានបង្កលក្ខណៈគ្រប់គ្រាន់សម្រាប់អាជីវកម្មក្នុងការប្រតិបត្តការដំណើរការពាណិជ្ជកម្មជាបន្តបន្ទាប់ និងគ្រប់ពេលវេលាជារៀងរាល់ថ្ងៃ ហើយម្ចាស់សហគ្រាសឬក្រុមហ៊ុននៃទីតាំំងខាងលើនេះដោយអនុវត្តតាមអ្វីដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ជូនក្នុងការបន្តការចូលរួមជាមួយនឹងវិស័យនីមួយៗដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈឲ្យប្រទេសកម្ពុជាមានការងារសម្រាប់បុគ្គលិកកម្មករនិយោជិកបានធ្វើច្រើនផង និងជៀសវាងការបាត់បង់ចំណូលពន្ធរបស់រដ្ឋដោយមិនបាមអនុវត្តទៅតាមផ្លូវច្បាប់ដែលបានចែងនៃព្រះរាជាណាចក្រកម្ពុជា។

អង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលយកនូវប្រភពព័ត៌មានពាក់ព័ន្ធបន្ថែមជុំវិញទីតាំងបារីដែលជាសារធាតុញៀនមិនមានការលើកស្លាកយីហោ ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយបន្ថែមគ្រប់ពេលវេលាផងដែរជាបន្តបន្ទាប់  សូមអរគុណ៕


Post a Comment (0)
Previous Post Next Post

sponser

 

Social