គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៨ របស់ក្រុមប្រឹក្សាមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) នៅទីក្រុងសេអ៊ូល

ភ្នំពេញ÷ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៨ របស់ក្រុមប្រឹក្សាមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) នៅសណ្ឋាគារ Westin Josun ក្នុងទីក្រុងសេអ៊ូល​ ដោយមានការចូលរួមពីសំណាក់មន្ត្រីការទូតអញ្ជើញមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ព្រមទាំងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់​ និងមន្ត្រីការទូតមកពីបណ្តាប្រទេសជាសមាជិកនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ។
កិច្ចប្រជុំ ដែលបានធ្វើឡើងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ថ្មីៗនេះ បានផ្តោតលើការពិនិត្យឡើងវិញនូវលទ្ធផល​របស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ​ ដែលបានអនុវត្តនៅក្នុងកំឡុងឆ្នាំ២០២៥ និងការគាំទ្រផែនការកម្មវិធីសកម្មភាពការងារសម្រាប់ឆ្នាំ ២០២៦។
កិច្ចប្រជុំក៏បានពិភាក្សាដោយផ្តោតលើតួនាទីរបស់មជ្ឍមណ្ឌលអាស៊ាន-កូរ៉េ និងទិសដៅនៃគំនិតផ្តួចផ្តើមសំខាន់ៗរបស់មជ្ឍមណ្ឌល​ ក្នុងការគាំទ្រដល់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ Comprehensive Strategic Partnership (CSP) និងផែនការសកម្មភាពរបស់អាស៊ាន-កូរ៉េ (២០២៦-២០៣០)​ ផងដែរ។ ជាមួយគ្នានេះផងដែរ​ លោកជំទាវ​ Chung Eui-hae អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ​ បានថ្លែងសុន្ទរកថាស្វាគមន៍​ នៅក្នុងពិធីលាងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូ​ និងអង្គពិធីផងដែរ។

ពិធីលាងសាយភោជន៍ទទួលស្វាគមន៍នេះក៏បានផ្តល់ឱកាសដល់គណៈប្រតិភូ​ អង្គពិធី​ និងវិស័យឯកជនបានផ្លាស់ប្តូរមតិយោបល់គ្នាក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ​ផងដែរ៕ ដោយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post

sponser

 

Social