គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយធនាគារជាតិហ្សកហ្ស៊ី អំពីបរិវត្តកម្មឌីជីថល

ភ្នំពេញ÷ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយ លោកជំទាវ Ekaterine Galdava អភិបាលនៃធនាគារជាតិហ្សកហ្ស៊ី ដើម្បីពិភាក្សានិងផ្លាស់ប្ដូរបទពិសោធលើអន្តរកម្មរវាងបរិវត្តកម្មឌីជីថលនិងការទូទាត់ប្រាក់តាមមធ្យោបាយឌីជីថល។
គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចែករំលែកពីបទពិសោធជោគជ័យនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តប្រព័ន្ធឌីជីថលរួមគ្នា ជាអាទិ៍ការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់បាគងនិងថ្នាល verify.gov.kh រួមគ្នាដើម្បីសម្រួលការចាយវាយរបស់ភ្ញៀវទេសចរដែលទៅលេងនៅកម្ពុជា។

លើសពីនេះ គណៈប្រតិភូកម្ពុជាបានគូសរំលេចអំពីភាពជោគជ័យរបស់ប្រព័ន្ធទាំងពីរដែលជួយសម្រួលប្រតិបត្តិការឆ្លងប្រទេសបានប្រកបដោយទំនុកចិត្ត ជាមួយដៃគូសរុបប្រមាណ១០ប្រទេសនៅតំបន់អាស៊ី។
លោកជំទាវ Ekaterine Galdava បានលើកឡើងអំពីកិច្ចសហការរវាងធនាគារជាតិហ្សកហ្ស៊ីនិងធនាគារជាតិនៃកម្ពុជានិងបានកោតសរសើរអំពីជោគជ័យរបស់កម្ពុជាលផ្នែកទូទាត់ប្រាក់ឌីជីថលនិងរដ្ឋាភិបាលឌីជីថល។
លោកជំទាវនិងសហការីបានពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅលើយុទ្ធសាស្ត្របច្ចេកទេសនានារបស់កម្ពុជា និងបានពិភាក្សាជាមួយភាគីកម្ពុជាអំពីលទ្ធភាពក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលបាគងនិងថ្នាល verify.gov.kh នៅប្រទេសហ្សកហ្ស៊ី។
Post a Comment (0)
Previous Post Next Post

sponser

 

Social