គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រទេសមានច្បាប់ ហេតុអ្វីមិនអនុវត្តច្បាប់? អ្នក រំលោ.ភបំពា.នឆបោ.ក យកលុយ ឃុបឃិត គ្នាយកដីរដ្ឋលក់ ត្រូវហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ !

កំពង់ស្ពឺ÷ រយៈពេល ៣ ឆ្នាំកន្លងទៅហើយ នៅឡើយមិនទាន់ទទួលបានពន្លឺយុត្តិធម៌ ខណៈដែលជនរងគ្រោះ ២នាក់ ម្នាក់ឈ្មោះ កង ប៊ុនធឿន  រស់នៅភូមិស្ដៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងម្នាក់ទៀត មានឈ្មោះ សេង សំណាង   មានអាស័យដ្ឋាននៅ ភូមិតាយស់ ឃុំជើងរ៉ាស់ ស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ ។

ដោយពួកគាត់ទាំងពីរនាក់ បានចាញ់បោក បុគ្គល ៥ នាក់សង្ស័យឃុ.បឃិត យកដីរដ្ឋលក់ឲ្យគាត់ នៅពេលដែលមិនទាន់ទទួលបានលុយ បុគ្គលទាំងនោះប្រាប់ថាដីមានឯកសារកម្មសិទ្ធិត្រឹមត្រូវ ក៏ប៉ុន្តែនៅពេលដែលទទួលបានលុយកក់ទ្រនាប់ដៃ ៣៥០០០ដុល្លារហើយ បែ.កធ្លា.យថាដីនេះជាដីរបស់រដ្ឋ ពេលនោះជនរងគ្រោះ ស្នើសុំឲ្យអ្នកពាក់ព័ន្ធទូទាត់ប្រពន្ធលុយជូនគាត់វិញ ក៏ប៉ុន្តែបុគ្គលខាងលើមិនប្រពន្ធលុយវិញនោះទេ ថែមទាំងដេញពួកគាត់ឲ្យទៅប្ដឹងទៀតផង ។


ក្រោយមកជនរងគ្រោះ បានស្វែងរកិច្ចអន្តរាគមន៍តាមបណ្ដាស្ថាប័នតុលាការក៏ដូចជាស្ថាប័នផ្សេងៗជាច្រើនរួចមកហើយនៅឡើយមិនទទួលបានយុត្តិធម៌ ខណៈដែលប្រទេសមានច្បាប់ អ្នកធ្វើខុសត្រូវតែអនុវត្តច្បាប់ ទទួលទោសចំពោះមុខច្បាប់ តែរយៈពេលបីឆ្នាំកន្លងទៅហើយ អ្នកទាំងនោះមិនត្រូវបានស្ថាប័នច្បាប់អនុវត្តនោះទេ ។


តើឱ្យពលរដ្ឋដែលជាអ្នកទន់ខ្សោយរំពឹងអ្វី ពលរដ្ឋរំពឹងថាប្រទេសមានច្បាប់ តែពេលនេះច្បាប់មិនត្រូវបានអនុវត្តលើបុគ្គលដែលឃុបឃិតយកដីរដ្ឋលក់ បោកប្រាស់លុយអ្នកដ៏ទៃនោះ។


ជាចុងក្រោយជនរងគ្រោះទាំងពីរស្នើសុំ ឯកឧត្តម ជាមច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺដែលជាប្រធានគណៈបញ្ជាការខេត្ត ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមចាប់មន្ត្រីជំនាញចុះអធិការកិច្ចពាក់ព័ន្ធសំណុំរឿងខាងលើជូនដល់ពួកគាត់ផង ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕(វគ្គ៥)


Post a Comment (0)
Previous Post Next Post

sponser

 

Social