គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កងទ័ពឈ្លានពានថៃកំពុងធ្វើសកម្មភាពរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន តាមរយៈការដាក់ទូកុងតឺន័រថ្មី នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង

ពោធិ៍សាត់ ÷នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កងទ័ពឈ្លានពានថៃ បាននាំគ្នាដាក់ទូកុងតឺន័រថ្មីកាត់ទទឹងផ្លូវជាតិលេខ៥៥ ព័ទ្ធយកដីរបស់ខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបានរាយបន្លាលួសនាពេលកន្លងមក ដែលជាអំពើរំលោភបំពានយ៉ាងកំរោលនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមនានា ព្រមទាំងមិនញញើតច្បាប់អន្តរជាតិសោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាបន្តបន្ទាប់ ប្រឆាំងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងកំរោលពីសំណាក់យោធាថៃ និងតែងតែបញ្ជាក់ម្តងហើយម្តងទៀតពីគោលជំហររបស់ខ្លួនក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ កិច្ចព្រមព្រៀង សេចក្តីប្រកាសរួមនានា និងដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដោយការការប្រើប្រាស់កម្លាំងនោះទេ។

តាមការឱ្យដឹងពីអាជ្ញាធរដែនដី បានឱ្យដឹងថា ក្នុងប្រវត្តិសាស្ត្រដីនៅទីនេះកងទ័ពថៃមិនដែលឡើងមកជាន់ដីនៅទីនេះឡើយ។ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពួកគេបានធ្វើសកម្មភាពរំលោភបទឈប់បាញ់ រំលោភកិច្ចព្រមព្រៀង រំលោភច្បាប់អន្តរជាតិលួចប្លន់យកដីរបស់ខ្មែរ។ដោយ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា)




Post a Comment (0)
Previous Post Next Post

sponser

 

Social