ខណ្ឌមានជ័យ÷ នៅថ្ងៃអង្គារ៍ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័កព.ស ២៥៦៩ ត្រូវថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាលខណ្ឌខណ្ឌមានជ័យ និងជាប្រធាន អនក ខណ្ឌមានជ័យ និងលោកវរសេនីយ៏ទោ ឃុន រតនា អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យទទួលការងារ អនក ខណ្ឌមានជ័យ ជាតំណាង ដឹកនាំយកលិខិតចូលរួមមរណៈទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៌ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអនុប្រធាន អនក រាជធានីភ្នំពេញ បាននាំថវិការមរណៈសង្រ្គោះ ចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀលគត់) ដើម្បីប្រគល់ជូនក្រុមគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណៈភាព ចំនួន ០៤ សព ៖
១- ឈ្មោះលោកកែម ផុន ទទួលមរណ:ភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។២.ឈ្មោះជា សុវណ្ណ ទទួលមរណះភាពនៅថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០២៥។
៣.លោក អុិន ពុទ្ធារី ទទួលមរណះភាពនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។
៤.លោកសិទ្ធ សឿន ទទួលមរណះភាព នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។
ដោយមានការចូលរួម៖
-លោកវរ.ទោ ឃុន រតនា អធិការរង តំណាងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
- លោកស្រី រស់ ថូ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ខណ្ឌមានជ័យ។
- លោកវរ.ត្រី អ៊ិន សារិទ្ធ តំណាងភូមិភាគពិសេសខណ្ឌមានជ័យ
- លោកវរ.ត្រី ទេព សារ៉ន តំណាងកងរាជអាវុធហត្ថខណ្ឌមានជ័យ ៕











