គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កូនអភិបាលស្រុកម្នាក់ និងជាមន្ត្រីរាជការផងនោះបានបេីកឡានក្នុងស្ថានភាពស្រវឹបុ.កក្មេង រួចបោះពាក្យថាងាប់សង២មុឺនដុល្លារ ប្រជាពលរដ្ឋខឹងសម្បាឈានដល់ប្រេីហិ.ង្សារហូតបែកក្បាល

ភ្នំពេញ ÷គ្រោះថ្នាក់​ចរាចរណ៍​ បង្កជា​ហិង្សា​ ខណ:ប្រជាពលរដ្ឋ​ខឹងសម្បារ​និងម្ចាស់រថយន្ត​ បន្តាប់​ពី​បេីក​រថយន្ត​មួយគ្រឿង​ម៉ាក​FORTHING ពាក់​ផ្លាក​លេខ​ កម្ពុជា​ P.YEAN.7 បានបេីក​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HONDA TODAY ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1J-4604​បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ​ ភ្លាមៗនោះប្រជាពលរដ្ឋបានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ​ ។ 

ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៨:៥០នាទី​យប់​ត្រូវ​និង​ថ្ងៃ​ទី​១៨​ ខែ​មិនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧១១​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។ 


ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫ​ស្សីកែវ​ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕



Post a Comment (0)
Previous Post Next Post

sponser

 

Social