គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ "លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” (វ.ប.ន.) ដែលជាជំហានដ៏សំខាន់មួយ​ក្នុងការធ្វើទំនើបកម្មអភិបាលកិច្ចវិស័យ វ.ប.ន. ។

គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃការគាំទ្រយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យា ជាក្បាលម៉ាស៊ីន សម្រាប់សម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់​នៅឆ្នាំ​២០៥០។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ន គ្រឹះស្ថានសិក្សាស្រាវជ្រាវ សមាគមធុរកិច្ច និងវិស័យឯកជន ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌវិនិច្ឆ័យទាំងនេះនឹងបម្រើការជាត្រីវិស័យ សម្រាប់ការអភិវឌ្ឍ ជាតិ។

ឯកឧត្តម បានលើកឡើងថា៖ “ក្នុងបរិបទសកលលោកទំនើប វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាមូល ដ្ឋានគ្រឹះសម្រាប់ពង្រឹងភាពប្រកួតប្រជែងនៃអាជីវកម្ម និងអភិបាលកិច្ច។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វ.ប.ន. នឹងផ្តល់ឱកាសថ្មីៗសម្រាប់កម្ពុជា ជាពិសេសក្នុងការ​ជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងសមត្ថភាពប្រកួតប្រជែង និងកសាងមូលធនមនុស្ស ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាសកល។”
ក្របខ័ណ្ឌដែលបានបង្កើតឡើងថ្មីនេះ ដោះស្រាយបញ្ហាប្រឈមយូរអង្វែង នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា រួមមានការអនុវត្តការវាយតម្លៃដែលនៅរាយប៉ាយ និងគម្លាតឌីជីថល រវាងតំបន់ទីក្រុង និងជនបទ។ តាមរយៈការ ផ្តល់នូវឧបករណ៍ស្តង់ដាដែលផ្អែកលើទិន្នន័យ ក្រសួងមានគោលបំណងគាំទ្រស្ថាប័នសាធារណៈ និងឯកជន ក្នុងការរៀបចំក្របខ័ណ្ឌវាយតម្លៃរៀងៗខ្លួនសម្រាប់សកម្មភាព វ.ប.ន.។

ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ឡើងពី​ការ​ប្រែក្លាយពីកិច្ចខិតខំប្រឹងប្រែងដែលនៅរាយប៉ាយ មកជាបេសកកម្មជាតិរួមតែមួយ។ ឯកឧត្តមបានកត់​សម្គាល់​ថា៖ “មុនឆ្នាំ២០២១ ការងារ វ.ប.ន. ត្រូវបានអនុវត្តដោយរាយប៉ាយ និងមិនទាន់មានអាណត្តិ​ស្ថាប័នជាក់លាក់ នៅ​​ឡើយ។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វ.ប.ន. នេះ ត្រូវបានផ្តួចផ្តើមឡើង​ដើម្បីផ្តល់នូវឧបករណ៍​សំខាន់​ៗ​​សម្រាប់​ការវាស់វែង និងវាយតម្លៃលទ្ធផលការងារ គាំទ្រដល់ការ​កែលម្អ តាម​រយៈការយល់​ដឹង​ផ្អែក​លើទិន្នន័យ ដើម្បី​ទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ជាប្រយោជន៍ ដល់សង្គម។”

សិក្ខាសាលាបញ្ចូលករណីសិក្សាសាកល្បង ដែលសិក្ខាកាមបានអនុវត្ត លក្ខខណ្ឌវិនិច្ឆ័យទាំងនេះនៅក្នុងវិស័យ​ផ្សេងៗ រួមមានការអប់រំកម្រិតឧត្តមសិក្សា ការស្រាវជ្រាវ ការធ្វើតេស្តលើបច្ចេកវិទ្យាជាន់ខ្ពស់ ការកែច្នៃកសិ-អាហារ និងយានយន្ត។ វិធីសាស្ត្រអនុវត្តជាក់ស្តែងនេះមានគោលបំណងធានាថា ស្ថាប័នទទួលបន្ទុក វ.ប.ន. នាពេល​អនាគត អាចពង្រីកវិសាលភាព មានសមធម៌ និងស្របតាមតថភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

Post a Comment (0)
Previous Post Next Post

sponser

 

Social