ស្ទឹងត្រែង÷ ក្រសួងមហាផ្ទៃនៃរាជរដ្ឋភិបាលកម្ពុជា បានចេញប្រកាសស្តីពី ការផ្អាកមុខងារបណ្ដោះអាសន្នមន្ត្រីរាជការ។ យោងតាមសំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ សម្រេច៖ ត្រូវបានផ្អាកមុខងារមន្ត្រីពន្ធនាគារ នៃពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ឱ្យមកបម្រើការងារ នៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន៤រូប ដូចមានរាយនាមខាងក្រោម៖
១- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា អត្តលេខ ២៦៨៧ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។
២- លោកវរអគ្គានុរក្សថ្នាក់លេខ២ ជាន់ រចនា អត្តលេខ ១៧៧៩ ប្រធានការិយាល័យប្រតិបត្តិ។
៣- លោកអគ្គានុរក្សថ្នាក់លេខ១ ងួន រតនៈ អត្តលេខ ២៣៩០ អនុប្រធានការិយាល័យប្រតិបត្តិ។
៤- លោកអគ្គានុរក្សថ្នាក់លេខ១ ពុម្ភ រតនៈ អត្តលេខ ២៥៧៨ ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ។
គួររំលឹកផងដែរថា ការផ្អាកបណ្ដោះអាសន្នមន្ត្រីពន្ធនាគារទាំងបួនរូបខាងលើ បន្ទាប់ពីមានការបែកធ្លាយរឿងពុករលួយបើកលក់ទូរសព្ទ ជួលឱ្យប្រើប្រាស់ទូរសព្ទក្នុងពន្ធនាគារ ក្នុងនោះមានឯកសារពាក្យបណ្ដឹងដែលផ្ញើមកកាន់អង្គភាពសារព័ត៌មាន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ប្ដឹងលោកលឹមវាសនាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងលោកពុម្ពរតនៈ ៕![]() |









