ខណ្ឌមានជ័យ÷ នៅវេលាម៉ោង ៨និង០០នាទីព្រឹក ចូលឆ្នាំមមី អជ្ធស័ក ព/ស ២៥៧០ត្រូវ ត្រូវនិងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌមានជ័យ រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាលាខណ្ឌមានជ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងពិធី សូត្រមន្តលើករាសីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ដែលឈានចូលមកដល់នៅពេលខាងមុខ។
ក្នុងពិធីមនការអញ្ជើញចូលរួមជាអធិបតី លោក សេង គន្ធ អភិបាលនៃកណៈអភិបាលខណ្ឌមានជ័យ ប្រធានគណបញ្ជការឯកភាព រដ្ឋបាលខណ្ឌមានជ៏យ នឹងភរិយា លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សាសង្កាតគណៈកម្មការផ្សារ អាជីវករ ពាណិជ្ជករ សិប្បករ វិនិយោគិន ជាពិសេសប្រជាពលរដ្ឋរស់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។សូមបញ្ជាក់ផងដែរថា៖ជារៀងរាល់ឆ្នាំរដ្ឋបាលខណ្ឌតែងតែប្រារព្ធពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ដើម្បីអបអរសាទរសង្ក្រាន្ត បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
![]() |













