គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មនុស្សក្មេងចាស់ចំនួន ៤នាក់រងរបួសធ្ងន់ស្រាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ÷បុរសម្នាក់ជិះម៉ូតូមួយគ្រឿងដឹកប្រពន្ធនិង កូន២ នាក់ត្រូវបានប៉ះគ្នាជាមួយរថយន្តមួយគ្រឿង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលបញ្ជូនទៅកាន់និងទីពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូ HONDA DREAM ពាក់ផ្លាកលេខ ភ្នំពេញ 1KL-3199 ឌុបប្រពន្ធនិងកូនប្រុសតូចៗ ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ថ TOYOTA CAMERY ពាក់ស្លាកលេខ នគរបាល 2-5144 នៅចំណុចផ្លូវកោងលេខ 69BT ផ្លូវចូលវត្តដំបូកខ្ពស់ បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បា.ក់ដៃឆ្វេង និងឪពុករងរបួសលើផ្ទៃមុខខ្លាំង និង២នាក់ទៀតរងរបួ.សស្រាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។


ភ្លាមៗនោះភាគីខាងរថយន្ដបានចុះមើលមួយភ្លែត រួចក៏បើករថយន្ដទៅបាត់ស្រមោល បន្សល់ទុកអ្នករងរបួសនៅកន្លែងកើតហេតុនោះ ដោយឃើញរងគ្រោះរងរបួសធ្ងន់ ក្រុមគ្រួសារបងប្រុសស្រីម្ចាស់ផ្ទះ បានមកជួយទាក់ទងទៅគ្រូពេទ្យដើម្បីមកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។


ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ត្រួតពិនិត្យ និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន រួចឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត យកមកទទួលខុសត្រូវ ក៏ដូចជាដោះស្រាយ ជាមួយជនរងគ្រោះ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social