គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងមុខងារសាធារណៈ នឹងរៀបចំវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» ដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗក្នុងក្របខណ្ឌរួមនៃការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល

ភ្នំពេញ÷ នៅថ្ងៃទី០៣ ខែមេសា នេះ ក្រសួងមុខងារសាធារណៈនឹងរៀបចំវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» ដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗក្នុងក្របខណ្ឌរួមនៃការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ច្បាប់។

វេទិកានេះ មានគោលបំណងជម្រាបជូនសាធារណជន និងភាគីពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍ អំពីវឌ្ឍនភាព និងលទ្ធផលការងារកែទម្រង់ដែលបានអនុវត្តកន្លងមក ដោយផ្ទាល់ពីយើងខ្ញុំ ព្រមទាំងស្វាគមន៍ការចូលរួមផ្តល់មតិយោបល់ និងធាតុចូលនានា ពាក់ព័ន្ធនឹងការអនុវត្តកិច្ចការងារខាងលើ៕ ដោយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post

sponser

 

Social