គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រថយន្តស៊េរីទំនើបជនជាតិចិនបុ.កម៉ូតូអូសជាច្រើនម៉ែត្របណ្ដាលឲ្យយុវតីម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ÷ យុវតីម្នាក់ជិះម៉ូតូមួយគ្រឿងត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងរបស់ជនជាតិចិនបុ.កអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម៉ូតូរងការខូចខាតស្ទើរតែទាំងស្រុង ចំណែកឯម្ចាស់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ចំណុចផ្លូវចូលបុរីប៉េងហួត ដឹស្តាដាយមិន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុយុវតីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Beat ពាក់ស្លាកលេខ កណ្ដាល 1AV.8289 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចមុខ បុរីប៉េងហួត ក៏ស្រាប់តែរថយន្តស៊េរីទំនើបរបស់ជនជាតិចិន មួយគ្រឿងម៉ាក LEXUS .LX700h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CK.1128 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ ទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងបត់ចូលបុរីប៉េងហួត ជ្រុលទៅបុកម៉ូតូអូសជាច្រើនម៉ែត្ររងការខូចខាតស្ទើរតែទាំងស្រុង ចំណែកឯអ្នកបើកបរម៉ូតូរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ។




ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានមកដល់ត្រួតពិនិត្យរួចរាល់ និងទុកពេលវេលាឲ្យភាគីទាំងពីរ ធ្វើការចរចាសម្របសម្រួលគ្នា ដោយភាគីរថយន្តចេញសំណងរាល់ការខូចខាតនិងព្យាបាលជំងឺទៅភាគីម៉ូតូចំនួន ៣៣០០ដុល្លា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕



Post a Comment (0)
Previous Post Next Post

sponser

 

Social