គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីម្នាក់ ប្តឹងម្ចាស់បំណុល ពីបទបរិហារកេរ្ដិ៍ ភ្លេចខ្លួនថាចេញសែកស្អុយ ៦ សន្លឹកស្មើនិង ៤២,៥០០ដុល្លារអាមេរិក (វគ្គ២)

ភ្នំពេញ÷ បើយោងតាមបទសម្ភាសន៍របស់លោកស្រី សំវិដែត ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ នៅវេលាម៉ោង ៩.០០ព្រឹក ជាន់ទី ២ (បន្ទប់ ប)បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថាកាលដែលរូបស្រីបានបង្ហោះឯកសារមួយចំនួនរបស់ឯកាអមសាលាដំបូងរាជនីភ្នំពេញ។

យោង សាលក្រម លេខ ៣៥៣៥ "ង"ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣

សំណុំរឿងស៊ើបសួរលេខ ១១៨២ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
សំណុំរឿងជំនុំជម្រះលេខ ៣១៥០ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤

សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាសាធារណៈនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង០០នាទី រសៀល នៅសាលសវនាការទី៣ ដោយមានសមាសភាពដូចខាងក្រោម៖
ចៅក្រមជំនុំជម្រះ លោកស សំណាង
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

តំណាងអយ្យការ
លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ

ក្រឡាបញ្ជីសវនាការលោក ស៊ូ សុទ្ធីក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ។

ករណីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនជាប់ចោទ ឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ១៣៥ ផ្លូវ លេខ១៩៣២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

(ក្រៅឃុំ) ជាប់ចោទពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និងទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិ មាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

តុលការសម្រេច
១-ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ) ដាក់ពន្ធនាគារកំណត់ ០១ (មួយ) ឆ្នាំ ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និង ទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង ប្រាក់។

២-បង្គាប់ឲ្យជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា សងប្រាក់ដើមចំនួន ៤២,៥០០ (បួនម៉ឺនពីរពាន់ប្រាំរយ) ដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន ១០.០០០.០០០ (ដប់លាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត ។ការ ទាមទារលើសពីនេះច្រានចោល ។

សាលក្រមនេះ ជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កំបាំងមុខជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា, ចំពោះមុខលោកមេធាវី សេង ផល្លា ជាមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីអែត និង ប្រកាសជាសាធារណៈនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ។ទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ចៅក្រមជំនុំជម្រះហត្ថលេខា និងត្រា ស សំណាង។

សូមបញ្ជាក់នៃសំណុំរឿងខាងលើជនត្រូវចោទមិនទាន់ជាប់ពន្ធនាគារនៅឡើយហើយម្យ៉ាងទៀត ដើមបណ្តឹង (ម្ចាស់បំណុល)នៅមិនទាន់ទទួលសំណងនៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ ។

យោងឯកសារពាក្យប្ដឹងឧទ្ធរណ៍របស់លោកស្រី សោម សុធាមល្លិកា នៅថ្ងៃទី ០៩ ខែធ្នូឆ្នាំ ២០២៥ ស្នាមមេដៃស្ដាំរបស់លោកស្រី សោម សុធាមល្លិកា ប្តឹងចូលសាលាដំបូងរាជធានីភ្នំពេញ លេខ ២៩២១ចុះថ្ងៃទី ១០ខែ ១២ឆ្នាំ ២០២៥ និង១៣នាទីតាមរយៈសាលាដំបូងរាជធានីភ្នំពេញ។

ជាក់ស្ដែងនៅវេលា ម៉ោង៣និង១០នាទី រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បណ្ដាញសារព័ត៌មានយើងបានទំនាក់ទំនង ទៅកាន់លោកស្រី សោម សុធា មល្លិការ តាមរយៈប្រព័ន្ធតេឡេក្រាម ដើម្បីសុំការបំភ្លឺពាក់ព័ន្ធទៅនឹងករណីខាងលើ ដោយលោកស្រីបានឆ្លើយតបមកវិញ ថា លោកស្រីមិនអាចផ្ដល់បទសម្ភាសន៍បាននោះទេ ដោយលោកស្រីបានបញ្ជាក់ថា រឿងហេតុខាងលើ ទុកឱ្យច្បាប់ជាអ្នកដោះស្រាយ ។

ជាចុងក្រោយ លោកស្រីបានបញ្ជាក់ថា រឿងនឹងមិនទាន់ចប់ (មិនទាន់ស្ថាពរ)នោះទេ ដោយសារលោកស្រី ប្ដឹងជំទាស់ទៅឧទ្ទរណ៍ សំណុំរឿងប្រកាសសាលក្រមខាងលើនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២៤ តែលោកស្រី សោម សុធាមល្លិកា ប្ដឹងទាស់នៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២៥ យោងលើឯកសាររបស់សាលាដំបូងរាជធានីភ្នំពេញ និងយោងលើឯកសារដែលលោកស្រីសោមសុធាមល្លិកា បានផ្ដល់មកក្រុមការងារអ្នកសារព័ត៌មានយើងនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ៣:១០នាទី រសៀល  ។
ឯកសារមួយច្បាប់នេះអាចបញ្ជាក់បានថាភាពមិនប្រក្រតីនៃឯកសារប្ដឹងទាស់ប្រើរយៈពេល ១៥ ខែ សំណួរសួរថាការប្ដឹងទាស់ប្រើរយៈពេលប៉ុន្មានថ្ងៃ ដើម្បីឱ្យស្របនិងនិតិវិធីច្បាប់។


ឯកសារយោងរបស់លោកស្រី សោម សុធាមល្លិកា បានបញ្ជាក់ថាតុលាការប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ តើឯកសារមួយច្បាប់នេះបានមកពីណាតើអ្នកណាជាអ្នកទទួលខុសត្រូវ។ 

សូមបញ្ជាក់ផងដែលថាលោកស្រី សំ វីដេត មិនបានទទួលឯកសារដែលចុះថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២៥ នេះឡើយ។

ជនរងគ្រោះស្នើសុំដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌សូមមេត្តាចាត់មន្រ្តី ជំនាញចុះត្រួតពិនិត្យ សំណុំរឿងព្រហ្មទណ្ឌខាងលើដោយក្តីអនុគ្រោះ។


ដោយឡែកសាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងរង់ចាំមើលដោយមានការរំពឹងជឿជាក់ ចំពោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ផ្អែកទៅលើអំពីការការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់រាល់អ្វីដែលជាផលប៉ះពាល់ដល់សង្គមជាតិ និងសេចក្តីថ្លៃថ្នូរ ដល់ភពផងរបស់ជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា។

សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅផងដែរ។

ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social