រដ្ឋបាលខណ្ឌមានជ័យ÷ សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារស្ទឹងមានជ័យ ស្ថិតនៅផ្លូវព្រះមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖
ផ្សារស្ទឹងមានជ័យ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦០ ដោយដំបូលផ្សារត្រូវបានសាងសង់ឡើងអំពីឈើប្រកក្បឿង ដែលគិតមកត្រឹមបច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំហើយ ដោយពេលនេះដំបូលផ្សារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបានបង្កការលំបាក និងហានិភ័យដល់អាជីវករ និងអតិថិជនដែលចេញ-ចូលផ្សារផងដែរ។
សូមពុកម៉ែបងប្អូនចាប់ផ្តេីមរុះរេីតូបចាប់ពីថ្ងៃទី១៧ សីហា ឆ្នាំ២០២៦តទៅ ការអនុវត្តគម្រោងនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។








