គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ ប្រចាំខែកក្កដា និងសីហា ឆ្នាំ២០២៦

ខណ្ឌមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ និងគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ ប្រចាំខែកក្កដា និងខែសីហា ព្រមទាំងពិនិត្យទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌជ័យ ព្រមទាំងថ្នាក់ដឹកនាំ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលក្រុមការងារបានអនុវត្តកន្លងមក ព្រមទាំងពិនិត្យបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ដោយផ្តោតសំខាន់លើការពង្រឹងការងារចុះមូលដ្ឋាន ការស្តាប់សំណើ សំណូមពរ និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។





ក្នុងឱកាសនោះ អង្គប្រជុំបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងក្រុមការងារគណបក្ស អាជ្ញាធរមូលដ្ឋាន និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីធានាប្រសិទ្ធភាពការងារ និងការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។


ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យសមាជិក-សមាជិកាថ្មីទាំងអស់ បន្តប្រកាន់ខ្ជាប់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាព យកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។


ទិសដៅបន្ត-រៀបចំសមាសភាពបេក្ខភាព ត្រៀមប្រឡងជាក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) សម្រាប់ការ ពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ។



ជម្រុញអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកទើបផ្លាស់ប្តូរ ទីលំនូវចូលមករស់នៅក្នុងមូលដ្ឋានសង្កាត់ ឱ្យមកចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពី ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៦ និង កសាងចូលជាសមាជិកបក្ស ។


ជម្រុញឱ្យសមាជិកបក្សឱ្យមកធ្វើ ជីវមាត្របញ្ជីបោះឆ្នោត ឱ្យបានគ្រប់ៗគ្នារៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ ។


ជាមួយគ្នានេះ ក្រុមការងារបានប្តេជ្ញាបន្តខិតខំអនុវត្តភារកិច្ចតាមទិសដៅដែលបានកំណត់ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្តចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តអនុវត្តការងារឱ្យសម្រេចបាននូវលទ្ធផលល្អប្រសើរ ស្របតាមទិសដៅការងារដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៦ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social