គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្រស់រដូវបៃតងនៅប្រាសាទបាភួន ជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏ត្រកាលនៃអរិយធម៌អង្គរ

AKP សៀមរាប ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦-នៅពេលរដូវភ្លៀងធ្លាក់មកដល់ ដែនដីប្រវត្តិសាស្ត្រនៃរមណីយដ្ឋានអង្គរបានផ្លាស់ប្តូរមុខមាត់ថ្មី ដោយធម្មជាតិស្រស់បំព្រង។ ក្នុងចំណោមប្រាសាទបុរាណទាំងអស់ ប្រាសាទបាភួន បានលេចធ្លោឡើងជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាល នារដូវបៃតងនេះ ផ្តល់ជូននូវទិដ្ឋភាពប្រកបដោយភាពស្ងប់ស្ងាត់ រ៉ូមែនទិក និងពោរពេញដោយថាមពលជីវិត។

សម្រស់ផ្ការាំងពណ៌ក្រហមឆ្អិនឆ្អៅជាចំណុចពិសេសដែលទាក់ទាញបេះដូងភ្ញៀវទេសចរ ដើមរាំងទឹក ដែលកំពុងរីកផ្ការាយប៉ាយពណ៌ក្រហមស្រស់។ ស្រទាប់ផ្ការាំងទាំងនោះបានជ្រោះជ្រុះគ្របដណ្តប់លើផ្ទៃទឹកថ្លាឈ្វេង បង្កើតបានជាទស្សនីយភាព "ព្រំផ្កាពណ៌ក្រហម" អណ្តែតលើផ្ទៃទឹក ឆ្លុះបញ្ចាំងជាមួយពន្លឺព្រះអាទិត្យយ៉ាងអស្ចារ្យ អ្នកទេសចរយ៉ាងច្រើនកុះករបាននាំគ្នាទៅថតរូបភាពនាថ្ងៃចុងសប្តាហ៍។


ការធ្វើដំណើរឆ្លងកាត់ស្ពានថ្មវែងឆ្ពោះទៅកាន់តួប្រាសាទបាភួន នាអំឡុងពេលនេះ មិនត្រឹមតែធ្វើឱ្យយើងបានឈ្វេងយល់ពីស្នាដៃស្ថាបត្យកម្មដ៏កំពូលនៃបុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាផ្ទាំងទស្សនីយភាពធម្មជាតិដែលពិបាកនឹងស្វែងរកកន្លែងណាប្រៀបផ្ទឹមបាន។

នៅក្នុងថ្ងៃសៅរ៍ អាទិត្យ កន្លងមកនេះ យើងសង្គេតឃើញថា ភ្ញៀវទេសចរជាតិយ៉ាងច្រើនមកពីគ្រប់ទីទិសទី បានមកលេងរមណីយដ្ឋានអង្គរនារដូវបៃតងនេះ៕ ដោយ ឃុត សៅ
Post a Comment (0)
Previous Post Next Post

sponser

 

Social