ភ្នំពេញ÷យោង សាលក្រម លេខ ៣៥៣៥ "ង"ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣/សំណុំរឿងស៊ើបសួរលេខ ១១៨๒ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤/សំណុំរឿងជំនុំជម្រះលេខ ៣១៥០ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤
សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាសាធារណៈនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង០០នាទី រសៀល នៅសាលសវនាការទី៣ ដោយមានសមាសភាពដូចខាងក្រោម៖ចៅក្រមជំនុំជម្រះ លោកស សំណាង
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
តំណាងអយ្យការ
លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
ក្រឡាបញ្ជីសវនាការលោក ស៊ូ សុទ្ធីក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ។
ករណីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនជាប់ចោទ ឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ មុខរបររកស៊ី លក់គ្រឿង សម្អាង ទីកន្លែងកំណើតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ១៣៥ ផ្លូវ លេខ១៩៣២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្តីឈ្មោះ ឃឹម សុភាព (រស់) មានកូន០៣ នាក់ ឪពុកឈ្មោះ សោម សូរីដា (រស់) ម្តាយឈ្មោះ ប្រាក់ សុម៉ាលី (រស់) ជានីតិជន ទោសពីមុនគ្មាន ។
(ក្រៅឃុំ) ជាប់ចោទពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និងទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិ មាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
លោកមេធាវី មុត ពិសិដ្ឋ និងលោកមេធាវី ស៊ឹង ហនិកា ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទល្មើ សុធាមល្លិកា ។
ដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ លេខ៦២ ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកមេធាវី សេង ផល្លា ជាមេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត ។
អង្គហេតុនៃរឿងមានដូចតទៅ
កាលពីថ្ងៃទី២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និងទី២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ មានករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន កើតឡើង ប្រព្រឹត្តដោយ ជនត្រូវចោទឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ដែលបានចេញមូលប្បទានបត្រលេខ ៦១៧០៧២ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ៥.០០០ (ប្រាំពាន់) ដុល្លារអាមេរិក របស់ ធនាគារវឌ្ឍនៈរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និងទី២២ ខែកញ្ញា ឆ្នាំ ២០២៣ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីអែត បានប្តឹងសុំទាមទារប្រាក់ដើមចំនួន ៤២,៥០០ (បួនម៉ឺនពីរពាន់ប្រាំរយ) ដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន ២០.០០០ (ពីរម៉ឺន) ដុល្លាអាមេរិក ពីជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា ។
ហេតុនេះ គប្បីតុលាការលើកយកចំណុចនេះមកធ្វើការពិចារណា និងសម្រេចតាមច្បាប់។
ហេតុដូច្នេះសម្រេច១-ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ) ដាក់ពន្ធនាគារកំណត់ ០១ (មួយ) ឆ្នាំ ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និង ទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង ប្រាក់។
២-បង្គាប់ឲ្យជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា សងប្រាក់ដើមចំនួន ៤២,៥០០ (បួនម៉ឺនពីរពាន់ប្រាំរយ) ដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន ១០.០០០.០០០ (ដប់លាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីអែត ។
ការ ទាមទារលើសពីនេះច្រានចោល ។
សាលក្រមនេះ ជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កំបាំងមុខជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា, ចំពោះមុខលោកមេធាវី សេង ផល្លា ជាមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីអែត និង ប្រកាសជាសាធារណៈនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ។
ទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ចៅក្រមជំនុំជម្រះ
ហត្ថលេខា និងត្រា ស សំណាង
យើងតាមឯកសារបញ្ជាក់ខាងលើជនត្រូវចោទមិនទាន់ជាប់ពន្ធនាគារនៅឡើយ។
សូមបញ្ជាក់ផងដែលថា ដើមបណ្តឹង នៅមិនទាន់ទទួលសំណងនៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ ។
យោងឯកសារ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨០៩ ចុះថ្ងៃទី០៦ខែកក្តដា ឆ្នាំ២០២៦ ដីកាកោះជាលើកទី២ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ
យើង ស៊ន មុនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
អញ្ជើញ ឈ្មោះ សំ វីដេត ភេទស្រី កើតឆ្នាំ១៩៨៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នផ្ទះលេខ២៦អឺ០អី១ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២៦ វេលាម៉ោង៩និង០០នាទីព្រឹក (ជាន់ទី២ បន្ទប់ ប) ដើម្បី ចូលមកបំភ្លឺពីដំណើររឿងដែលឈ្មោះ សោម សុធាមល្លិកា ប្តឹងខ្លួនពីបទ ៖ បរិហារកេរ្តិ៍ជាសាធារណៈ និង ជេរប្រមាថ ។
សាមីខ្លួនត្រូវអញ្ជើញ តាមកាលបរិច្ឆេទដែលបានកំណត់ និងយកលិខិតផ្សេងៗ ដែលទាក់ទង នឹងសំណុំរឿងខាងលើមកជាមួយផង ប្រសិនបើមាន។
ធ្វើនៅថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦
តំណាងអយ្យការ ព្រះរាជាអាជ្ញារង ស៊ន មុនី។
បើយោង តាមឯកសារ សំណុំរឿងទាំងពីរនេះ ជនត្រូវចោទ ជាប់ពន្ធនាគារមួយឆ្នាំ និងសងសំណង មកជនរងគ្រោះ នៅមិនទាន់ ដំណើរការ តាមនិតិវិធីឡើយ ។
ដើមបណ្តឹងក្លាយជាចុងចោទ ចំណែក បុគ្គលដែលចេញស៊ែកស្អុយ មានសិទ្ធិប្តឹង ជនរងគ្រោះទៅវិញ ។
តើវាំងននខ្មៅ នៃសំណុំរឿង ព្រហ្មទណ្ឌមួយនេះ អ្នកណាជាងអ្នកទទួលខុសត្រូវ បើយោងតាមខ្លឹមសាររៀបរាប់របស់ លោកស្រី សំ វិដេត (ជនរងគ្រោះ ) បានបញ្ជាក់យ៉ាងច្បាស់ថា ....វីដេអូ....
នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។









