គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានភាពព្រំដែនជួរមុខស្ងប់ស្ងាត់ ខណៈលួសបន្លាដែលភាគីថៃបានដាក់ពង្រាយនៅតំបន់អានសេះត្រូវបានរុះរើ និងគ្រឿងចក្ររបស់ថៃបានផ្អាកធ្វើសកម្មភាព

ភ្នំពេញ÷អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា ស្ថានភាពព្រំដែនជួរមុខស្ងប់ស្ងាត់ ខណៈលួសបន្លាដែលភាគីថៃបានដាក់ពង្រាយនៅតំបន់អានសេះត្រូវបានរុះរើ និង គ្រឿងចក្ររបស់ថៃបានផ្អាកធ្វើសកម្មភាព នៅវេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ក្រោយពីមានការចរចារវាងយោធាកម្ពុជា-ថៃ។

នេះគឺជាការលើកឡើរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ ក្នុងសន្នីសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទ ឈប់បាញ់ រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ឱ្យដឹងថា ទីតាំងអានសេះ គឺស្ថិតនៅក្រោមអធិបតេយ្យកម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន កាលពីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងពិតប្រាកដ។ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យបានលើកឡើងថា កងកម្លាំងកម្ពុជា គាំទ្រជំហររាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី និងពុះពារលះបង់ការពារបូរណភាពទឹកដីឱ្យខានតែបាន។ លោកជំទាវ ឧត្តមសេនីយ៍ឯក បានអះអាងថា កម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ និងពុះពារលះបង់យ៉ាងមោះមុត អង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យខានតែបាន។

ជាមួយគ្នានោះដែរលោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងទៀតថា គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតំបន់អានសេះ ដែលតំបន់នេះ ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបន្ថែមថា៖ «អីចឹងស្ថានការណ៍នៅតំបន់អានសេះ គិតមកដល់ ម៉ោង ៦៖០០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ គឺសភាពការណ៍ស្ងប់ស្ងាត់។ កម្ពុជា សូមគូសបញ្ជាក់ថា ទីតាំងអានសេះ គឺស្ថិតនៅក្រោមអធិបតេយ្យរបស់កម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាបន្ទាប់ពីបទឈប់បាញ់ចូលជាធរមានយ៉ាងពិតប្រាកដ»។
ក្នុងឱកាសនោះ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងផងដែរថា កងកម្លាំងរបស់កម្ពុជា បានប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ដោយកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយពុះពារយ៉ាងមោះមុត ក្នុងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន៕ ដោយ៖ AKP ប៊ុនរិទ្ធ
Post a Comment (0)
Previous Post Next Post

sponser

 

Social