គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាជ្ញាធរ ចាប់បានជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន និងសរសៃជើងមាន់ ជាង៦ពាន់គីឡូក្រាម ដែលគ្មានប្រភពច្បាស់លាស់

ភ្នំពេញ៖ នៅម៉ោង១០យប់ ថ្ងៃទី៥ សីហា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកចំនួន ៦ ៧៨០គីឡូក្រាម រួមមាន ជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន, សរសៃជើងមាន់។

បើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រថយន្តខាងលើបានដឹកសាច់សត្វបង្កក ចេញពីរាជធានីភ្នំពេញ ឆ្ពោះមកលក់ចែកចាយនៅតាមបណ្តាខេត្ត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ លើសពីនេះ សាច់បង្កកទាំងនេះ គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស។

បច្ចុប្បន្ន ក្រុមការងារ បាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។


Post a Comment (0)
Previous Post Next Post

sponser

 

Social