គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ដីត្រពាំងសហគមន៍របស់រដ្ឋ ត្រូវបានចាក់រំលោភយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណះមានការផ្អាកមួយរយៈ ដោយសារមានពាក្យបណ្ដឹងពីពលរដ្ឋប្តឹងតវ៉ាឲ្យបញ្ឈប់ !

រាជធានីភ្នំពេញ ÷ បើយោងតាមការរាយការណ៍មកសារព័ត៌មានរបស់យើងថា ប្រជាពលរដ្ឋឃើញគ្រឿងចក្រ បានដឹកជញ្ជូនដីតាមរថយន្តជាច្រើនជើងចាប់តាំងពីនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីធ្វើការចាក់លើត្រពាំងសហគមន៍របស់រដ្ឋមួយកន្លែង ហើយពួកគេក៏លាន់មាត់គ្រប់ៗគ្នាថា ដីសហគមន៍របស់រដ្ឋនេះកន្លងមកនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋប្តឹងជំទាស់តវ៉ាដើម្បីជារក្សាត្រពាំងដែលស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានធ្វើការផ្អាកសកម្មភាពនៃការរំលោភដីត្រពាំងរបស់រដ្ឋមួយកន្លែងនេះរួចទៅហើយ។ ក៏ប៉ុន្តែពេលនេះគេក៏ឃើញមានសកម្មភាពគ្រឿងចាក់ដឹកជញ្ជូនដីមកចាក់លើទីតាំងខាងលើនេះជាបន្តទៅទៀតខណៈដែលរាជរដ្ឋាភិបាល មន្ត្រីរាជការ ឬអង្គការសង្គមស៊ីវិលជាច្រើនទៀតកំពុងតែមមារញឹក និងរវល់ជាប់កិច្ចការងារដ៏សំខាន់ក្នុងការដោះស្រាយទំនាស់ដើម្បីស្វែងរកសន្តិភាពបន្ទាប់ពីមានការផ្ទុះសង្គ្រាមរវាងកម្ពុជានិងថៃ ដែលប្រទេសថៃមានការឈ្លានពានមកកម្ពុជា តែទីបំផុតកម្ពុជាត្រូវបានអន្តរជាតិដល់នូវភាពត្រឹមត្រូវចំពោះកម្ពុជា។

ក្នុងខណៈពេលនេះចំពោះការប្រព្រឹត្តរបស់អ្នកមានអ្នកមានលុយមានអំណាចមួយចំនួនតូចទាំងអស់នេះក្នុងការធ្វើសកម្មភាពដូច្នេះ ដែលមិនខុសពាក្យចាស់លោកពោលថា"ត្រីងៀតឆ្លៀតពង"។


ជុំវិញចម្ងល់មួយចំនួនដែលចាំបាច់មានការចោទសួរដោយប្រយោលថា តើមូលហេតុអ្វី បានជាអ្នកមានលុយមានអំណាចមួយចំនួនទាំងអស់នេះ ចូលចិត្តធ្វើសកម្មភាពដូច្នេះម្ល៉េះ និងហាក់ដូចជាមិនខ្វល់ទៅនឹងច្បាប់ដែលបានកំណត់ឲ្យមានការគោរពស្មើៗគ្នាចំពោះមុខច្បាប់? តើមូលហេតុអ្វីបានជាគ្រឿងចក្រទាំងអស់នេះដឹកជញ្ជូនទៅហើយ និងមកមិនមានការហាមឃាត់ចាប់ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីមួយចំនួន ឬក៏អាចនឹងមានការឃុបឃិតគ្នាជាប្រព័ន្ធទេដឹង បានជាគ្រឿងចក្រហ៊ានម៉្លេះទាំងពលរដ្ឋបានធ្វើការដាក់ពាក្យប្ដឹងទៅសាលាខណ្ឌសែនសុខរួចទៅហើយនោះ?

តែទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទិសទីដែលបានឃើញនូវសកម្មភាពទាំងអស់នេះ សូមផ្ដល់សេចក្តីជូនដំណឹងជូនទៅដល់រដ្ឋបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់សូមមានវិធានការចំពោះសកម្មភាពទាំងអស់នោះដើម្បីបញ្ឈប់ឬក៏មានការអនុវត្តច្បាប់ណាមួយក្នុងការកំណត់នូវវិធានការនានាមួយចំនួនដើម្បីឲ្យមានការគោរពច្បាប់ដូចៗគ្នា និងជៀសវាងមតិរិះគន់ជាសាធារណៈថាការមិនបានអើពើចំពោះទីតាំងដីត្រពាំងដែលស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញញ សែនសុខ រាជធានីភ្នំពេញដោយមានការចាក់រំលោភបំពានពីបុគ្គលមានលុយមានអំណាច ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !
Post a Comment (0)
Previous Post Next Post

sponser

 

Social