ភ្នំពេញ÷ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេស លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខដែលទើបទទួលតំណែងថ្មី ដើម្បីអោយលោកបានជ្រាប ក្នុងករណីទីតាំងឃ្លាំងស្តុកទឹកដោះគោ មកពីប្រទេស វៀតណាម ស្ថិតនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកដំណើរការជាធម្មតា ទោះបីត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញ <ក.ប.ប >ធ្លាប់ចុះត្រួតពិនិត្យនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥កន្លងទៅ។
បើយោងបទសម្ភាសន៍របស់ក្រុមការងារសារព័ត៌មានចុះទៅដល់ទីតាំងផ្ទាល់ ម្ចាស់ឃ្លាំងស្តុកទឹកដោះគោនិងចែកចាយទៅតាមដេប៉ូបន្ត លោកបានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា លោកមានក្រុមហ៊ុននាំចូលត្រឹមត្រូវ ស្របច្បាប់ ហើយបើចង់ដឹងថាជាក្រុមហ៊ុនអ្វី ខលទៅមន្ត្រីជំនាញទៅនិងដឹងហើយ។អង្គភាពសារព័ត៌មានយើង ព្យាយាមស្នើសុំម្ចាស់ឃ្លាំងស្តុកទឹកដោះគោ នាំចូលទំនិញពីប្រទេសវៀតណាម ពាក់ព័ន្ធទៅនិងឯកសារនាំចូល ឯកសារបង់ពន្ធចូលរដ្ឋ តែត្រូវបានលោក បដិសេត និងបានអះអាងថា អោយទំនាក់ទំនងទៅមន្ត្រី ជំនាញ(កបប) តើមន្ត្រី(កបប)ធ្លាប់ចុះទៅត្រួតពិនិត្យកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥ អាចបញ្ជាក់ពីប្រតិបត្តិការបានដែលឬទេ? ថាឃ្លាំងស្តុកទឹកដោះគោដែលមានទីតាំងខាងលើ ជាក្រុមហ៊ុន អ្វីមានកូតានាំចូលដែលឬទេ?
ឃ្លាំងស្តុកទឹកដោះគោ គ្មាន ស្លាកយីហោមួយកន្លែងនេះកំពុងតែទាក់ទាញ ចំណាប់អារម្មណ៍ ដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំងទៅលើបណ្តាញទំនាក់ទំនងផ្សព្វផ្សាយសង្គមឃ្លាំងគ្មានស្លាកយីហោ ជាច្រើនដែលរកស៊ីគេចពន្ធ ឬបង់ពន្ធមិនគ្រប់ ដែលជាហេតុមន្ត្រីជំនាញមិនបានត្រួតពិនិត្យ ដិតដល់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់យកទៅបរិភោគជាដើម ។បើយោងតាមសារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយថា តាមឯកសារបែកធ្លាយ របស់ក្រុមហ៊ុន អឹមជី មីកស៍ហ្វូដ ឯ.ក បានបញ្ជាក់ពីនិមិត្តសញ្ញាសម្គាល់របស់ក្រុមហ៊ុន ថា ឃ្លាំងស្តុកទឹកដោះគោស្រស់ ខាងលើ គឺមិនមែនជារបស់ក្រុមហ៊ុនលោកស្រីនោះទេ គឺមានន័យថាក្លែងបន្លំ ដោយសារម្ចាស់ឃ្លាំងស្តុកទឹកដោះគោស្រស់ មួយកន្លែងនោះ ធា្លប់ជាបុគ្គលិក បំរើការងារជាមួយក្រុមហ៊ុន កាលពីមុន ។
អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍បឋមជូនដល់ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក វរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ចាត់មន្ត្រីក្រោមឱវាទចុះអធិការកិច្ចទីតាំងឃ្លាំងស្តុកទឹកដោះគោ ខាងលើដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចសូមមេត្តាចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក់មួយកន្លែងនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
ពាក់ព័ន្ធការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕












