គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់

ភ្នំពេញ÷អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សេចក្តីថ្លែងការណ៍ដដែល ក៏បានជំរុញឱ្យមានការដោះគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ជាពិសេសគ្រាប់បែកចង្កោម និងសំណល់គ្រាប់សង្គ្រាមផ្សេងទៀត ដើម្បី ស្ដារស្ថានភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាជនដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ឱ្យវិលមករក ប្រក្រតីភាពឡើងវិញ ការពារសុវត្ថិភាព និងសន្តិសុខជូនដល់ប្រជាជនដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) មានជំនឿជឿជាក់យ៉ាងមុតមាំថា នេះជាកាតព្វកិច្ចរបស់យើងក្នុងការបញ្ចប់នូវរាល់អរិយភាពមកលើប្រជាជន និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់ មនុស្សធម៌អន្តរជាតិដោយកងកម្លាំងប្រដាប់អាវុធនៃភាគីជម្លោះ៕ ដោយ៖ កន ចំណាន


Post a Comment (0)
Previous Post Next Post

sponser

 

Social