គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រៀបចំសិក្ខាសាលាស្តីពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា

ភ្នំពេញ÷ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំ “សិក្ខាសាលាស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន” ដោយមានក្រុមហ៊ុនជប៉ុនប្រមាណ ១៧០ក្រុមហ៊ុន ចូលរួមតាមអនឡាញផង និងទីតាំងផ្ទាល់ផង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

នេះបើយោងតាមប្រភពរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។




នៅក្នុងសិក្ខាសាលានោះ ឯកឧត្តមឯកអគ្គរាជទូត អ៊ូអ៊ិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការរំពឹងទុកថា សិក្ខាសាលានេះនឹងក្លាយជាឱកាសមួយសម្រាប់ក្រុមហ៊ុនជប៉ុនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជារួចហើយ ដើម្បីពិចារណាលើការវិនិយោគថ្មី ឬពង្រីកការវិនិយោគដែលមានស្រាប់របស់ពួកគេ៕ ផ្សាយ៖ កន ចំណាន



Post a Comment (0)
Previous Post Next Post

sponser

 

Social