ខេត្តកណ្តាល÷ សេចក្តីការណ៍បឋម)ការចាក់ដីចូលទន្លេ មួយកន្លែង ដែលស្ថិតនៅ ផ្នែកខាងក្រោយការិយាល័យគយនិងរដ្ឋាករជ្រៃធំ ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកសំពៅពូន ខេត្តកណ្ដាល មានលួចការចាក់ដីលុបចូលទន្លេ យ៉ាងពេញទំហឹង អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ជូន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យផងទាន។
បន្ទាប់ពីអង្គភាពសារព័ត៌មាន យើងបានចុះទៅដល់ទីតាំង ខាងលើ នៅល្ងាចថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ២០២៦ ពិតជាបានឃើញមានការចាក់ដីលុបរំលោភបំពានចូលទៅក្នុងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋយ៉ាងគឃ្លើន តើម្ចាស់ទីតាំងខាងលើខ្លាំងជាងការអនុវត្តច្បាប់ ឬមួយមន្ត្រីជំនាញប្រចាំតំបន់កំពុងតែដេកលុងលក់ បានជាទុកបណ្ដែតបណ្តោយអោយមានការចាក់ដីលុបចូលក្នុងទន្លេមួយកន្លែងនេះ ឬមួយមានលលិខិតអនុញាត ពីស្ថាប័នពាក់ព័ន្ធ ក្នុងនោះដែរអង្គភាពយើងបានសាកសួរមន្ត្រីសមត្ថកិច្ចប៉ុស្តិ៍នៅទីនោះ ដោយលោកបានបញ្ជាក់ថាទីតាំងដែលចាក់ដីចូលទន្លេនេះ ជារបស់ឯកជននោះទេ។អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម គួចមចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ខេត្ត គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភបំពានចាក់ដីចូលច្រាំងទន្លេ មួយកន្លែងនេះ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ








