ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦
ភ្នំពេញ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ" នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្នុងពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជានារីនៃក្រសួងព័ត៌មាន។ រូបថត៖ ខឹម សុវណ្ណារ៉ា