គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះត្រួតពិនិត្យការរស់នៅប្រមូលផ្ដុំនិង បទល្មើសOnlineScams នៅភូមិត្រពាំងជ្រៃ

ខណ្ឌពោធិ៍សែនជ័យ÷ ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះត្រួតពិនិត្យការរស់នៅប្រមូលផ្ដុំនិង បទល្មើសOnlineScams នៅភូមិត្រពាំងជ្រៃ(ភ្នំពេញ)៖ ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានចុះត្រួតពិនិត្យការរស់នៅប្រមូលផ្ដុំ និងបទល្មើស Online Scams នាថ្ងៃទី៨ ខែមីនា ២០២៦ស្ថិតក្នុងបុរីជីបម៉ុងផ្លូវ ១១៣K ភូមិត្រពាំងជ្រៃសង្កាត់កាកាបទី២ ដឹកនាំដោយលោក សុខពេញវុធ អភិបាលរង លោកលី ប៊ុនឃាងស្នងការរង លោកលីសាតសាយមេបញ្ជាការង និងលោកសក់ចន្ទ័កញ្ញារិទ្ឋ អភបាលខណ្ឌក្រុមការងារបានចុះត្រួតពិនិត្យ ក្នុងបុរីជីបម៉ុងបានចំនួន ១៣៥ខ្នងផ្ទះក្នុងនោះក្រុមការងាររកឃើញជនបទេសស្នាក់នៅ៧ខ្នងផ្ទះ មនុស្ស ២៩នាក់ស្រី៦នាក់ មាន១ខ្នងផ្ទះមានជនបរទេស ស្នាក់ខុសច្បាប់ចំនួន៧នាក់ (ប្រុស៦ ស្រី១)មាន៣សញ្ជាតិ ជនជាតិចិន៥នាក់ជនជាតិឡាវ ១នាក់និងជនជាតិ មីយ៉ាន់ម៉ា១នាក់ ។

ជនបទេសទាំង៧នាក់ មាន២នាក់លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពូជាតាមប្រទេសឡាវ(ជនជាតិចិន)។ ជនបរទេស២នាក់ទើបមកពី ខេត្តព្រះសុីហនុជនបរទេស ៣នាក់មកពីកោះពេជ្រ ខណ្ឌចំការមនក្រុមការងារបានដកហូតសម្ភារៈ មានដូចជាទូរសព្ទចំនួន ១៥គ្រឿងកំព្យូទ័រ១គ្រឿងនិង រថយន្តពណ៌ខ្មៅ១គ្រឿង។


បច្ចុប្បន្នជនបរទេសដែលស្នាក់នៅខុសច្បាប់និងវត្ថុតាងមួយចំនួនហើយត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីបន្តនីតិវិធី ៕




Post a Comment (0)
Previous Post Next Post

sponser

 

Social