គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងមូលដ្ឋានចាក់អង្រែលើ

ខណ្ឌមានជ័យ÷ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះទុក ផ្លូវបេតុង ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃទី ២០.០៣.២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍បានចុះល្បាតក្នុងមូលដ្ឋានទៅដល់ចំណុចផ្ទះបាក់បែកទុកចោល ផ្លូវបេតុង ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទើបឃើញឈ្មោះ សៅ ហ៊ុន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ និងឈ្មោះ លីន ពេជ្រវណ្ណរុន ភេទ ប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ កំពុងឈរដោយមានសង្ស័យក៏ហៅត្រួតពិនិតឃើញក្រាមពណ៍សចំនួន៣៥កញ្ចប់ថងតូចនៅក្បែរខ្លួនជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។ 

ជនសង្ស័យទី១/ ឈ្មោះ សៅ ហ៊ុន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
២/ ឈ្មោះ លីន ពេជ្រវណ្ណរុន ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

-វត្ថុតាងចាប់យក: ក្រាមពណ៍សថ្លាចំនួន៣៥ កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social