គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខាខេត្តកំពតរៀបចំកម្មវិធីសិល្បៈ និងហត្ថកម្ម ជូនសមាជិការសកម្មស្រុកបន្ទាយមាស ដោយមានការចូលរួមពីសមាជិកា សមាជិក គាំទ្រពីថ្នាក់កណ្តាល និងសាខាខេត្តកំពត

សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខាខេត្តកំពត នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីសិល្បៈ និងហត្ថកម្ម ជូនសមាជិការសកម្មស្រុកបន្ទាយមាស ដោយមានការចូលរួមពីសមាជិកា សមាជិក គាំទ្រពីថ្នាក់កណ្តាល និងសាខាខេត្តកំពត។

ហត្ថកិច្ចជាផ្នែកមួយនៃបំណិតជីវិតដែលជាចំណេះដឹងដ៏មានសារៈប្រយោជន៍សម្រាប់យើងគ្រប់រូបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


បន្ថែមពីលើម៉ោងសិក្សាអប់រំផ្ទាល់នៅតាមសាលារៀន សមាគមកាយប្ញទ្ធិនារីកម្ពុជា តែងតែយកចិត្តទុកដាក់ជួយជម្រុញគាំទ្រក្នុងការបណ្តុះបណ្តាលនូវជំនាញផ្សេងៗជូនដល់សមាជិកាសកម្មតាមមូលដ្ឋានក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់ កុមារី និងយុវតីកម្ពុជាឱ្យក្លាយជាពលរដ្ឋល្អ ប្រកបដោយគុណភាព សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ និងបំណិនជីវិត ព្រមទាំងចូលរួមថែរក្សាវប្បធម៌ សិល្បៈ ប្រពៃណីដ៏សំបូរបែប និង ផូរផង់របស់ខ្លួន ព្រមទាំងជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។










ដោយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post

sponser

 

Social