គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ចាក់ដីចូលច្រាំងទន្លេមេគង្គបុកគ្រិះសាងសង់សំណង់រឹង ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល តើមានច្បាប់សាងសង់ដែលឬទេ សូមស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ ( វគ្គ១)

ខេត្តកណ្តាល : ករណីចាក់ដីចូលច្រាំងទន្លេ និងសាងសង់សំណង់រឹងមួយកន្លែង ស្ថិតនៅភូមិ ឃុំកពង់អុស ស្រុកពរញាឮ ខេត្តកណ្ដាល ដោយមិនទាន់ដឹងថា មានលិខិតអនុញាតដែលឬទេ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាត្រួតពិនិត្យដោយក្តីអនុគ្រោះ។

ទីតាំងចាក់ដីបុកគ្រឹះមួយកន្លែងនេះ មិនដឹងថាជារបស់ឯកឧត្តមរូបណានោះទេ បានជាហ៊ានចាក់ដី រំលោភចូលច្រាំងទន្លេ ទាក់ទាញអារម្មណ៍ក្នុងការគយគន់ទេសភាព ដោយឡែក សូមមន្ត្រី ភូមិបាលស្រុក ហាក់បីដូចជាមិនអើរពើ ឬមួយត្រូវថ្នាំសណ្តំអស់ទៅហើយ។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។


យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច ។

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

អង្គភាពសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូន លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ  រួចហើយ នៅក្នុងនោះ លោកអភិបាលបានប្រាប់សារព័ត៌មានយើងថា និងចាំអោយគេចុះទៅមើលសិន។


នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងដើម្បីធ្វើសេចក្តីរាយការណ៍តាមរយ: ប្រព័ន្ធតេឡេក្រាម ទៅកាន់លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកណ្ដាលដើម្បីសុំការបំភ្លឺ ដោយលោកបានឆ្លើយតបថា លោកបានចាត់អនុប្រធានចុះត្រួតពិនិត្យហើយ បន្ទាប់មកទៀតអង្គភាពយើងបានធ្វើការទំនាក់ទំនងទៅកាន់លោកមេឃុំកំពង់អុស តាមរយៈ telegram ដោយលោកបានចូលមើលហើយតែមិនមានការឆ្លើយតប ។

អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន និងស្នើសុំដល់ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសងសង់  ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិង សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះការចាក់ដីចូលច្រាំងទន្លេ  ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា  ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ៕

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment (0)
Previous Post Next Post

sponser

 

Social