ភ្នំពេញ÷ នារសៀល ថ្ងៃទី០៥ខែមីនាឆ្នាំ២០២៦ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជសារព័ត៌មានដើម្បីសន្តិភាព នាំយកថវិកាចំនួន ដែលរៃអង្គាសបានពីបងប្អូនសប្បុរសធម៌មិត្តអ្នកសារព័ត៌មានរួមអាជីពដើម្បីជូនដល់លោកអេង វុត្ថា ហៅព្រាបស ចាងហ្វាងការផ្សាយសារព័ត៌មាន lnter tv ។
ក្នុងនោះរួមមានថវិកាចំនួន ៥៨៨០០០រៀល បានមកពីកា រៃអង្គាសជាមួយថ្នាក់ដឹកនាំសមាជិកសមាគមនិងម្ចាស់ជំនួយផ្សេងៗ រួមមាន អង្ករ ទឹកសុទ្ធ ទឹកដោះគោឆៅ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ លោក អេង វុត្ថា ហៅព្រាបស ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងបន្ទប់ជួល ត្រូវលាងឈាមមួយអាទិត្យ២ដង ពេលនេះ គាត់អស់លទ្ធភាពក្នុងការព្យាបាលត្រូវលាងឈាមរៀងរាលអាទិត្យ ចំណាយ ៣០០ ដុល្លារអញ្ចឹងហើយ លោកអេង វុត្ថា ហៅព្រាបស ចាងហ្វាងការផ្សាយសារព័ត៌មាន lnter tv ស្នើសុំដល់សប្បុរសជនសប្បុរសធម៌ដែលមាន សុធាជ្រះថ្លា ជួយដល់គាត់ផង ព្រោះគាត់មានទុក្ខលំបាកខ្លាំងជីវភាពក៏ខ្វះខាតគាត់ជាបង្គោលគ្រួសារ ពេលដែលគាត់ធ្លាក់ខ្លួនឈឺបាត់បង់នូវចំណូល ។![]() |
![]() |
លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ព្រមទាំងក្រុមការងារ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានអញ្ជើញចុះទៅសួរសុខទុកលោក អេង វុត្ថា ហៅព្រាបស"ចាងហ្វាងការផ្សាយ អង្គភាពសារព័ត៍មាន lnter Tv " ដែលបច្ចុប្បន្នរូបលោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ ( ខូចក្រលៀននិង ទឹកនោមផ្អែម )រាល់ថ្ងៃរូបលោកស្នាក់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅពេលទទួលបានដំណឹងនេះ លោកមីនចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព រួមទាំងលោកយ៉ែមមុន្នី ទីប្រឹក្សាសមាគម រួមទាំងបងប្អូនអ្នកសារព័ត៌មាន បាននាំយកថវិកាចំនួន ៥៨៨០០០៛ ដែលបានមកពីការ រៃអង្គាស ជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព រួមទាំងបងប្អូនអ្នកសារព័ត៌មានផ្សេងៗ យកប្រគល់ជូន លោក អេង វុត្ថា ជាចាងហ្វាងការផ្សាយអង្គភាព lnter tv និងជាសមាជិកសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព កំពុងជួបការខ្វះខាត មានទុក្ខជាទម្ងន់ធ្លាក់ខ្លួនឈឺខូចក្រលៀន និងទឹកនោមផ្អែម ។
សូមគោរពជូនពរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារសមាជិក សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព រាជធានីភ្នំពេញនិងខេត្ត ឲ្យជួបពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀនឃ្លាតឡើយ។
ជាចុងក្រោយ លោក អេង វុត្ថា ចាងហ្វាងការផ្សាយសារព័ត៌មាន lnter tv ព្រមទាំងក្រុមគ្រួសារ ពួកគាត់មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួល នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ៕









