គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងអំណរគុណដល់អាជ្ញាធរនិងអ្នកពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន ក្នុងការចូលឬួមថែរក្សាអនាម័យបរិស្ថាននៅទូទាំងប្រទេសកម្ពុជា ក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថាន រាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម អ្នកកាន់សាសនា និងប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការរក្សាអនាម័យបរិស្ថានទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងមកនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់អាជ្ញាធរនិងអ្នកពាក់ព័ន្ធទាំងអស់ បានផ្តល់លទ្ធផលសម្រាប់វិស័យបរិស្ថានគួរឱ្យកត់សម្គាល់។ ការកត់សម្គាល់នោះត្រង់ថា បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល ៤០% បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេសនៅតែរក្សាបានភាពស្អាត និងមានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងសំរាមនិងសំណល់ប្លាស្ទិក បានល្អជារៀងរាល់ថ្ងៃនីមួយៗនៃពិធីបុណ្យ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា សមិទ្ធផលខាងលើនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹង របស់សាធារណជនកាន់តែកើនឡើង និងការទទួលខុសត្រូវរួមគ្នាចំពោះការការពារបរិស្ថាន។ នេះក៏ជាសូចនាករដ៏រឹងមាំមួយដែលបង្ហាញថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការក្លាយជាប្រទេស ដែលគ្មានសំណល់។
ជាថ្មីម្តងទៀត ក្រសួងបរិស្ថានសូមថ្លែងការកោតសរសើរដល់ស្មារតីឯកភាពជាតិនេះ ហើយសូមអំពាវនាវជាថ្មីបន្ថែមទៀត ដល់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តទម្លាប់រួមគ្នាដើម្បីភាពស្អាតនេះ លើសពីរដូវបុណ្យទាន ដោយធានាថាអនាម័យ និងការគ្រប់គ្រងបរិស្ថាន នៅតែជាការអនុវត្តប្រចាំថ្ងៃសម្រាប់យើងទាំងអស់គ្នា។

យើងកំពុងរួមគ្នា កសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត បៃតង និងមាននិរន្តរភាពជាងមុន។ មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន៕

Post a Comment (0)
Previous Post Next Post

sponser

 

Social