គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខណ្ឌមានជ័យ÷ នៅវេលាម៉ោង០១:១៥នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានចុះល្បាតក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃើញឈ្មោះ ភន បូរុំ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ

និងឈ្មោះ វ៉ា សុគន្ធ ភេទ ប្រុស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ កំពុងឈរដោយមានសង្ស័យក៏ហៅត្រួតពិនិត្យឃើញក្រាមពណ៍សចំនួន០១កញ្ចប់នៅក្បែរខ្លួនជនសង្ស័យទើបសមត្ថកិច្ចឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅចំណុច ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន:
១/ ឈ្មោះ ភន បូរុំ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ មុខរបរជាងពីដាន ស្នាក់នៅ ភូមិពោធិ៍ ឃុំក្រាំស្វាយស្រុកព្រះស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
២/ ឈ្មោះ វ៉ា សុគន្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិពោធិ៍ ឃុំក្រាំស្វាយឃុំព្រះស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។


វត្ថុតាងចាប់យក:
១/ ក្រាមពណ៍សថ្លាចំនួន០១កញ្ចប់ថង់តូច។
២/ ម៉ូតូ០១គ្រឿងម៉ាកwinner x
៣/ ទូរស័ព្ទដៃ០១គ្រឿងម៉ាក Nokia ចុចពិល។


បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ៕ 
      
Post a Comment (0)
Previous Post Next Post

sponser

 

Social