គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ថ្លែងពីយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ក្នុងមហាសន្និបាតអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC) លើកទី៣៨

ភ្នំពេញ÷ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមមហាសន្និបាត «The 38th Session of the FAO Regional Conference for Asia and the Pacific (APRC)»។ ព្រឹត្តិការណ៍កម្រិតតំបន់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និង​អង្គការ​​សង្គមស៊ីវិលប្រមាណ ២៥០នាក់ មកពីបណ្តាប្រទេសសមាជិក​ក្នុងតំបន់។

ថ្លែងបទអន្តរាគមន៍ក្នុងអង្គមហាសន្និបាត លោកជំទាវ យ៉ើ អាស៊ីគីន បាន​ផ្តោត​លើ​ទិដ្ឋភាពយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ ពង្រឹងកិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ-អង្ករ និងលើក​កម្ពស់​ជីវភាពកសិករខ្នាតតូច។

ការបង្កើនតម្លៃបន្ថែមក្នុងស្រុក៖ ជំរុញ​ការអភិវឌ្ឍចង្កោមកសិឧស្សាហកម្មលើមុខ​សញ្ញា​អាទិភាព (ស្រូវ ស្វាយ​ចន្ទី និងស្វាយ) ។

សន្តិសុខស្បៀង និងការបន្ស៊ាំ​នឹងអាកាស​ធាតុ៖ កាត់បន្ថយការនាំចូលបន្លែតាមរយៈការអនុវត្ត​ផលិតកម្មកសិក​ម្មឆ្លាតវៃ ។

ការគ្រប់គ្រងធនធានចម្រុះ៖ ការផ្សារភ្ជាប់គ្រប់ជ្រុង​ជ្រោយ​រវាងដី ទឹក និងការនេសាទ ដើម្បីធានានិរន្តរភាពវារីវប្បកម្ម។ នវានុវត្តន៍​ឌីជីថល និងហិរញ្ញប្ប​ទាន៖ លើកកម្ពស់កិច្ចសហការរដ្ឋ-ឯកជន (PPP) និងការប្រើប្រាស់ឧបករណ៍​ឌីជី​ថល​ក្នុងប្រព័ន្ធ​កសិកម្ម។

ទន្ទឹមនឹងនោះ លោកជំទាវក៏បានគូសបញ្ជាក់នូវចំណុចគន្លឹះ និង​បញ្ហា​ប្រឈម​ដែល​ត្រូវដោះស្រាយរួមមាន៖ ១. ទោះបីអត្រាកង្វះអាហា​រូបត្ថម្ភ​មានការថយចុះ ប៉ុន្តែការហក់ឡើងនៃថ្លៃដើមរបបអាហារ​សុខភាព (៤,៧៧ ដុល្លារ PPP) ជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ២. ការវាស់វែងស្តង់ដាសកល (FIE​S)៖ ក្នុងឆ្នាំ២០២៦ កម្ពុជានឹង​បញ្ចូល​ប្រព័ន្ធវាស់វែងកម្រិត​អសន្តិសុខស្បៀង (FIES) ទៅក្នុងអង្កេត​ជាតិ ដើម្បីកំណត់គោលដៅជួយដល់ក្រុមងាយរងគ្រោះ ជាពិសេស​ស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព។ ៣. បញ្ហាតំបន់មេគង្គក្រោម៖ អំពាវ​នាវ​ឱ្យមានកិច្ចសហប្រតិបត្តិការតំបន់កាន់តែស៊ីជម្រៅលើការគ្រប់​គ្រងទឹក និងប្រព័ន្ធធារាសាស្ត្រឆ្លាតវៃជាដើម៕

Post a Comment (0)
Previous Post Next Post

sponser

 

Social