គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ផ្ទុះការរិះគន់ពេញបណ្ដាញសង្គម! តើ «កូនខ្លា» ជានរណា? ហើយ «មេស 07» មានអត្តសញ្ញាណបែបណា? ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យស្រាវជ្រាវជាបន្ទាន់ !

ភ្នំពេញ÷មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ និងជជែកវែកញែកយ៉ាងផុសផុលជុំវិញពាក្យ «កូនខ្លា» និង «មេ.ស07» ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ការលើកឡើងអំពីបុគ្គលទាំងពីរបានបង្កឱ្យមានសំណួរជាច្រើនពីសំណាក់ប្រជាពលរដ្ឋថា តើ «កូនខ្លា» ជានរណា? ហើយ «មេ.ស 07» មានជាប់ពាក់ព័ន្ធអ្វីខ្លះ? ខណៈព័ត៌មានជាច្រើននៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយ។

ភ្លាមៗក្រោយពីផ្ទុះការចែករំលែក និងការរិះគន់យ៉ាងខ្លាំង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរក និងកំណត់អត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធ។


សមត្ថកិច្ចបានបញ្ជាក់ថា ប្រសិនបើរកឃើញថាមានការប្រព្រឹត្តបទល្មើស ឬសកម្មភាពណាមួយដែលផ្ទុយនឹងច្បាប់ នោះនឹងត្រូវនាំខ្លួនមកកសាងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ដោយមិនមានការលើកលែងជាដាច់ខាត។


ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានព័ត៌មាន ឬបានប្រទះឃើញបុគ្គលដែលគេហៅថា «កូនខ្លា» និងបក្សពួក សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចូលរួមសហការក្នុងការអនុវត្តច្បាប់ និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម។

គួរបញ្ជាក់ថា មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បានបញ្ចេញព័ត៌មានផ្លូវការអំពីអត្តសញ្ញាណរបស់ «កូនខ្លា» និង «មេស 07» នៅឡើយទេ ហើយការស្រាវជ្រាវកំពុងបន្តយ៉ាងយកចិត្តទុកដាក់៕អត្ថបទដោយខ្លាពីរ

Post a Comment (0)
Previous Post Next Post

sponser

 

Social