គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកស្រី អ៊ូច បូរី សូម ឲ្យបុគ្គល ស៊ុម សំអុល ហៅ(ស៊ុម ចាក) ដែលមានតួនាទី ជាប្រធានការិយាល័យ អធិការកិច្ចនៃក្រសួងដែនដីនគរមនីយកម្មនិងសំណង់ ចូលខ្លួនដោះស្រាយ លុយចំនួន 76.500$ (ប្រាំពីរមុឺន ប្រាំមួយពាន់ ប្រាំរយដុល្លា)

ភ្នំពេញ÷ លោកស្រី អ៊ូច បូរី សូម ឲ្យបុគ្គល ស៊ុម សំអុល ហៅ(ស៊ុម ចាក) ដែលមានតួនាទី ជាប្រធានការិយាល័យ អធិការកិច្ចនៃក្រសួងដែនដីនគរមនីយកម្មនិងសំណង់ ចូលខ្លួនដោះស្រាយ លុយចំនួន 76.500$ (ប្រាំពីរមុឺន ប្រាំមួយពាន់ ប្រាំរយដុល្លា) លើសេវាកម្ម ដែលលោកបានទទួលយកទៅ ដើម្បីធ្វើការសម្របសម្រួល រឿងវិវាទដីធ្លីរវាងនាងខ្ញុំ និងក្រុមហ៊ុន JNJ នៅស្រុកឈូក ខេត្តកំពត កាលពីអំឡុង ឆ្នាំ២០១៧ ។

លោកស្រី  អ៊ូច បូរី ស្នើសុំដល់អង្គភាពសារព័ត៌មាន ជួយផ្សព្វផ្សាយ ដើម្បីឲ្យបានជាដំណឹង និងសូមឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយដល់រូបគាត់ផង ជាពិសេសឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដី សូមឯកឧត្តមមេត្តាជួយត្រួតពិនិត្យ បុគ្គលខាងលើ ដែលមានតួនាទីនៅក្នុងក្រសួង បានយកលុយពីពលរដ្ឋស្លូតត្រង់ទៅ ធ្វើការមិនបានសម្រេច ហើយមិនប្រគល់លុយឱ្យជនរងគ្រោះវិញ ថែមទាំងបានគេចវេសទៀតផង ។



ជាចុងក្រោយលោក ស្រី បានអំពាវនាវសុំដល់សម្ដេច ទាំងទ្វេរជួយ គឺសម្ដេច តេជោហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចបបរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមាននៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយ ដល់កូនចៅដែលជាអ្នកល្ងង់ខ្មៅ ជឿទុកចិត្តលើមន្ត្រី ដែលស៊ីប្រាក់ខែ បម្រើរាស្ត្រ តែបែជាបុគ្គលខាងលើ ធ្វើបាបរាស្រ្តទៅវិញ  សូម សម្តេច មេត្តាប្រោស ប្រណីនឹងមានចំណាត់ការ ចំពោះបុគ្គលខាងលើនេះផង និងជួយរកយុត្តិធម៌ឱ្យនាងខ្ញុំ ដោយក្តីអនុគ្រោះផងចុះ ។

អង្គភាពសារព័ត៌មានយើងបានចុះផ្សព្វផ្សាយ នឹងជូនដំណឹងដល់លោក ស៊ុម សំអុល ហៅស៊ុម ចាក កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ និងរង់ចាំការបំភ្លឺពីលោក ក៏ប៉ុន្តែគិតត្រឹមថ្ងៃចេញផ្សាយ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៦ គឺលោក ស៊ុម ចាក មិនទាន់មានការបំភ្លឺមកកាន់អង្គភាពយើងនៅឡើយទេ ដោយគ្រាន់តែ ទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាមថា ចង់បំភ្លឺជូនអង្គភាពយើង តែលោកគេចវេស មិនមក ជួប ដោយថា លោកជាប់រវល់ ។


សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មាន បន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាបធ្នាប់សាធារណៈនិងសង្គម រួមទាំងអ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ (នឹងចំណូលបុគ្គល)  ក៏ដូចជាប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរ និងកិត្តយសដ៏ល្អផូរផង់របស់ជាតិយើង ។


អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។
Post a Comment (0)
Previous Post Next Post

sponser

 

Social