ភ្នំពេញ÷ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ចំពោះវឌ្ឍនភាព ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់លើករណីក្លែងបន្លំសញ្ញាបត្រវិស្វកររបស់ឈ្មោះ ណន សីហា វិទ្យាស្ថានបាន ចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដើម្បីការពារសុចរិតភាព គុណភាព កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្ត បានរបស់វិទ្យាស្ថាន ក៏ដូចជាផលប្រយោជន៍របស់និស្សិត អតីតនិស្សិត និងសាធារណជនទាំងអស់។
អាស្រ័យ ហេតុនេះ វិទ្យាស្ថានសូមធ្វើបច្ចុប្បន្នភាពនូវករណីនេះជូនសារធារណជនមេត្តាជ្រាបថា វិទ្យាស្ថានបានរៀបចំ ឯកសារភស្តុតាង និងដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ ដើម្បីស្នើសុំផ្តន្ទាទោស ជនល្មើសដែលបានប្រើប្រាស់ និងក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថានតាមច្បាប់ជាធរមាន។នេះយោងតាមឯកសារដែលអង្គភាពសារព័ត៌មានយើងទទួលបាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ៕





