គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គ្រឿងចក្ររបស់ក្រុមហ៊ុន គូបូតា ដែលជាផលិតផលស្ដេចសៀមនៅតែបន្តនាំចូលតាមច្រកនៃខេត្តព្រះសីហនុ យោងតាមរូបភាពវីដេអូដែលយើងទទួលបាន

 ភ្នំពេញ÷ក្រុមហ៊ុនគ្រឿងចក្រ គូបូតា របស់ស្ដេចថៃ បន្តនាំចូលមកកាន់កម្ពុជា បានធម្មតា គិតត្រឹមថ្ងៃចេញផ្សាយទី០១ ខែកក្កដា ឆ្នាំ ២០២៦នេះ យើងឃើញថា សកម្មភាពការនាំចូល គ្រឿងចក្ររបស់ក្រុមហ៊ុន គូបូតា នៅតែបន្តនាំចូលតាមច្រកនៃខេត្តព្រះសីហនុ យោងតាមរូបភាពវីដេអូដែលយើងទទួលបានពីការបង្ហោះលើបណ្ដាញសង្គម កាលពីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៦កន្លងទៅ មានរថយន្តជាច្រើនគ្រឿង បានដឹកគ្រឿងចក្រគូបូតា ចេញពីផែ ខេត្តព្រះសីហនុ យកទៅចែកចាយលក់បន្ត ក្នុងប្រទេសកម្ពុជារបស់យើង ។

តោះមកស្ដាប់បទសម្ភាសន៍ជាមួយពលរដ្ឋដែលជាអ្នកប្រើប្រាស់គូបូតានៅឯខេត្តកំពង់ធំដូចតទៅ....

កន្លងមកសម្តេចតេជោ និងថ្នាក់ដឹកនាំជាន់ខ្ពស់ បានយកចិត្តទុកដាក់ និងអំពាវនាវជាញឹកញាប់អំពីការលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រផលិតផលក្នុងស្រុក និងការប្រើប្រាស់ធនធានក្នុងស្រុកឲ្យអស់លទ្ធភាព។

ដោយឃើញថាបច្ចុប្បន្ន ស្ថានីយ៍ប្រេងឥន្ធនៈPTT និងហាងទំនិញថៃមួយចំនួន ដូចជា7 Eleven បានកាត់បន្ថយ ឬបិទទីតាំងរបស់ខ្លួនជាបន្តបន្ទាប់ ដោយសារតែការមិនមានគាំទ្រពីសំណាក់ពលរដ្ឋយើងទាំងអស់គ្នា ផ្ទុយទៅវិញ សម្រាប់វិស័យកសិកម្ម ពលរដ្ឋ និងកសិករយើងមួយចំនួនបើនៅតែបន្តជាវ និងប្រើប្រាស់គ្រឿងចក្ររបស់ក្រុមហ៊ុនថៃ «សៀមគូបូតា» ដែលធ្វើឲ្យក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណេញរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ។

យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់ ស្តេចសៀមក៏ជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់ផងដែរ ដោយក្តោបក្តាប់ភាគហ៊ុនរហូតដល់ទៅ ៣៣.៦៤%។


សូមបញ្ចាក់ថាក្រុមហ៊ុនខាងលើនេះបាននាំចូលមានដូចជា៖ ត្រាក់ទ័រ Kubota គោរយន្ត Kubota ឈ្មោះ“ត្រាឆាង” អាអិច Kubota
ម៉ាស៊ីនច្រូត Kubota និងគ្រឿងបន្លាស់ជាច្រើនមុខផ្សេងទៀត មហាជនមួយចំនួនបាននិយាយតតគ្នា ថាប្រាក់ចំណេញទាំងនេះ អាចយកទៅបម្រើអោយក្រសួងការពារជាតិ បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង អាចសាកស្រម៉ៃមើល បើស្តេចសៀមនោះ មានលុយកាន់តែច្រើន តើទៅជាយ៉ាងណា ។


គួររំលឹកផងដែរថា នៅក្នុងទីផ្សារកម្ពុជានាសព្វថ្ងៃនេះ មិនមែនមានតែក្រុមហ៊ុនសៀមគូបូតាតែមួយនោះទេ ដែលធ្វើអាជីវកម្ម លើគ្រឿងចក្រសិប្បកម្មកសិកម្ម  ផ្ទុយទៅវិញ យើងមានក្រុមហ៊ុនមកពីប្រទេសជាច្រើនផ្សេងៗទៀត ដែលផ្តល់ជម្រើសសម្បូរបែប និងមានគុណភាពខ្ពស់ អាចឆ្លើយតបគ្រប់តម្រូវការរបស់បងប្អូនកសិករ។


ផ្អែកលើស្មារតីជាតិនិយម និងការចងចាំអំពីប្រវត្តិសាស្ត្រនៃការឈ្លានពាន និងជម្លោះព្រំដែនកន្លងមក ដែលបង្កឲ្យមានការខូចខាតប្រាង្គប្រាសាទបុរាណ ការបាត់បង់លំនៅឋានរបស់ប្រជាពលរដ្ឋ ការចាប់វីរៈកងទ័ពកម្ពុជាជាចំណាត់ខ្មាំង ព្រមទាំងការបូជាជីវិតរបស់កងទ័ពយើង  ការធ្វើពហិការលើផលិតផល ឬក្រុមហ៊ុនដែលមានស្តេចសៀមជាម្ចាស់ភាគហ៊ុន  គឺជាការចូលរួមចំណែកកាត់បន្ថយលំហូរថវិកាជាតិទៅក្រៅ និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសយើង។

បើយោងតាមការសំណូមពររបស់បងបងវីរកងទ័ពនិងប្រជាពលរដ្ឋដែលបានភៀសសឹកស្នើសុំអោយប្រជាកសិករដែលធ្លាប់ប្រើប្រាស់គ្រឿងចក្រគ្រប់ប្រភេទពីក្រុមហ៊ុនសៀមគូបូតា សូមបន្តប្រើអោយអស់លទ្ធភាព តែសូមពហិការនិងមិនចូលរួមគាំទ្របន្តការបញ្ជាទិញទៅទៀតដោយក្តីអនុគ្រោះ។



ប្រសិនបើក្រុមហ៊ុនខាងលើនេះ មានបំណងពង្រីកទីផ្សារ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា ពួកគេគួរតែបង្វែរប្រាក់ចំណេញមួយចំនួន មកចាយវាយ និងបង្កើតការវិនិយោគផ្ទាល់ក្នុងស្រុកវិញ ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមដងផ្លូវ ឬការឧបត្ថម្ភផ្សេងៗ ឬអាចដាក់ការតំឡើងពន្ធឲ្យខ្ពស់ នៃការនាំគ្រឿងចក្រគូបូតាចូល ដែលអាចចូលរួមចំណែកដោយផ្ទាល់ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិរបស់យើង


អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកសិករ ពិចារណាឡើងវិញក្នុងការបញ្ជាទិញ ឬបន្តប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនស្តេចសៀម «សៀមគូបូតា»បន្តទៀតឬយ៉ាងណា ?
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មាន បន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់រាំសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សម្បត្តិសាធារណៈ និងអ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជាប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរ និងកិត្តយសដ៏ល្អផូរផង់របស់ជាតិយើង ។
 
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។
Post a Comment (0)
Previous Post Next Post

sponser

 

Social