ក្រុងសួង ÷ យោងតាមប្រព័ត៌មានដែលបានផ្ដល់មក ថាទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតាខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណឹង!កំពុងតែបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង ជ្រកក្រោមស្លាកពិភពគ្រឿងសមុទ្រក្រុងសួង ភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
បើយោងរតាមប្រភពបានបញ្ជាក់បន្ថែមទៀតថាទីតាំងខាងលើ កំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ នោះអាចជារឿងមួយមានអ្វីមិនប្រក្រតី។យោងតាមរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសង សូមរាយការណ៍ជូន លោក អនុសេនីយ៍ឯក ប៉ម ចាន់សុភារម្យ នាយប៉ុស្តិ៍នគរបាលក្រុងសួង សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សូមបញ្ជាក់បន្ថែមឡើងវិញថាជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ដែលមានទីតាំងភូមិសាស្ត្រខាងលើនេះគឺបានបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឱ្យមានអសន្តិសុខនៅក្នុងមូលដ្ឋានដែលជាដើមហេតុបណ្ដាលមកពីមានចោរលួចចោរឆក់ចោរប្លន់នេះទេ។ល។ជាដើម ហើយជាងនេះទៅទៀតបង្កមានអំពើហិង្សានៅក្នុងរង្វង់គ្រួសារនីមួយៗដែលអាចនឹងកើតឡើងជាយថាហេតុក៏ថាបាន។
![]() |
ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕









