គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធិនកម្ពុជា ៤នាក់រងរបួសដោយសារផ្ទុះគ្រាប់បែក ខណៈដើរល្បាតតាមព្រំដែននៅខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា យោធិនកម្ពុជាចំនួន ៤នាក់ បានរងរបួសដោយសារអម្បែងគ្រាប់បែក ក្នុងហេតុការណ៍ផ្ទុះមួយ ដែលបានកើតឡើងកាលពីវេលាម៉ោង ១២:៣៥ នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

តាមសេចក្តីប្រកាសព័ត៌មាន កងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មដើរល្បាតនៅតំបន់ខាងលើ ហើយបានជួបក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតនៃលួសបន្លា។ បន្ទាប់ពីកងល្បាតកម្ពុជាធ្វើដំណើរហួសផុតពីទីតាំងនោះបន្តិច ក៏មានការផ្ទុះគ្រាប់បែកមួយគ្រាប់នៅពីក្រោយកងល្បាត បណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់។

ក្រសួងការពារជាតិបានបញ្ជាក់ថា យោធិនដែលរងរបួសកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។


ជាមួយគ្នានេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដើម្បីស្វែងរកការពិត និងជម្រាបជូនកងកម្លាំង ក៏ដូចជាសាធារណជន។


ក្នុងសេចក្តីប្រកាសដដែល ក្រសួងការពារជាតិបានអះអាងជាថ្មីពីការប្តេជ្ញាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងកម្ពុជា និងថៃ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងជំរុញការវិលត្រឡប់ទៅរកប្រក្រតីភាពនៅតាមតំបន់ព្រំដែន៕

Post a Comment (0)
Previous Post Next Post

sponser

 

Social