ស្រុកវាលវែង :យោងតាមប្រភពព័ត៌មានដែលបានផ្ដល់មកថាមានទីតាំងរុករករ៉ែមួយចំនួនដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកវាវែង ចំណុចគីឡូម៉ែត្រ៩២ ភ្នំពេញ វាលវែង ខេត្តពោធិ៍សាត់ ថាមានគ្រឿងចក្រមួយចំនួន បានធ្វើការគាស់កកាយដីភ្នំដើម្បីរុករករ៉ែរបស់បណ្ដាក្រុមការងារគ្រឿងចក្រទាំងអស់នោះ។
ជុំវិញការលើកឡើងទៅលើនេះអង្គភាពសារព័ត៌មានរបស់យើងគោរពស្នើសុំ :១-សូមគោរពស្នើសុំឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងឧស្សាហ៍កម្មរ៉ែ និងថាមពល សូមចាត់មន្ត្រីដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវនៅទីតាំងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើដោយការគោរព។
២-សូមគោរពឯកឧត្តម ខូយ រីដា បញ្ជាការនៃគណៈបញ្ជាការខេត្តពោធិ៍សាត់ សូមចាត់មន្ត្រីដើម្បីជួយត្រួតពិនិត្យលើទីតាំងភូមិសាស្ត្រខាងលើនេះដោយការគោរពដ៏ខ្ពង់ខ្ពស់ខ្ពស់។
អង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណជនទូទៅ សង្ឃឹមថា អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមានវិធានការ និងត្រួតពិនិត្យមើលទីតាំងខាងលើនេះក្នុងការចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីណាមួយដែលអាចនឹងកើតឡើង ជារឿងដែលធ្វើផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពសារព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីផលប្រយោជន៍សង្គម និងរង់ចាំទទួលប្រភពព័ត៌មានជាបន្តបន្ទាប់គ្រប់ពេលវេលាដើម្បីធ្វើការចេញផ្សាយអំពីសកម្មភាពនៃការកាប់គាស់កកាយ រុករករ៉ែ របស់ឈ្មួញដែលស្ថិតនៅចំណុចគីឡូម៉ែត្រ ៩២ ភូមិសាស្ត្រឃុំប្រម៉ោយ និង ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សូមអរគុណ..។
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មាន បន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាបធ្នាប់សាធារណៈនិងសង្គម រួមទាំងអ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជាប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរ និងកិត្តយសដ៏ល្អផូរផង់របស់ជាតិយើង ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។






