គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សហគមន៍កសិកម្មទំនើបប្រមូលផ្តុំគ្នាបង្កើត «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» បានប្រយោជន៍អ្វីខ្លះ?

ភ្នំពេញ÷សហគមន៍កសិកម្មទំនើបចំនួន៣២បានប្រមូលផ្តុំគ្នាបង្កើតបានជា«សហភាពសហគមន៍កសិកម្មទំនើប កម្ពុជា» កាលពីថ្ងៃទី១កក្កដាឆ្នាំ២០២៦ ក្រោមការគាំទ្រពីរាជរដ្ឋាភិបាល និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសម្របសម្រួលសហគមន៍នានាទូទាំងប្រទេស។

គំនិតនៃការប្រមូលផ្តុំសហគមន៍កសិកម្មទំនើបនៅកម្ពុជាទៅជា "សហភាព"នេះ គឺដើម្បីប្រែក្លាយកសិកម្មខ្នាតតូច ទៅជាសហគ្រាសសេដ្ឋកិច្ចរឹងមាំ ដែលអាចធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»នេះបានបង្ហាញពីគោលបំណងនៃការបង្កើតសហភាពសហគមន៍កសិកម្មទំនើបកម្ពុជានេះថាគឺដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យកាន់តែមានភាពរឹងមាំ ដែលធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។

សូមបញ្ជាក់ថាមូលហេតុចម្បងដែលនាំឲ្យមានការប្រមូលផ្តុំសហគមន៍កសិកម្មទំនើបនៅកម្ពុជាទៅជា «សហភាព» គឺដើម្បីប្រែក្លាយកសិកម្មខ្នាតតូចឲ្យទៅជាសហគ្រាសសេដ្ឋកិច្ចទ្រង់ទ្រាយធំ បង្កើតភាពរឹងមាំតាមរយៈសេដ្ឋកិច្ចមាត្រដ្ឋាន និងពង្រឹងកិច្ចអន្តរាគមន៍ក្នុងការតភ្ជាប់ទីផ្សារ ដូចជា ការពង្រឹងអំណាចចចារ លើទីផ្សារ ការកាត់បន្ថយថ្លៃដើមផលិត ការទាក់ទាញទុនវិនិយោគធំៗ និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលប្រកបដោយប្រសិទ្ធភាព។

ពិសេសជាងនេះទៀតគឺសមាជិកនៅក្នុងសហភាពសហគមន៍កសិកម្មទំនើបកម្ពុជាមានឱកាស លើកកម្ពស់បច្ចេកវិទ្យានិងស្តង់ដារតាមរយៈការចែករំលែកបច្ចេកទេសទំនើប និងធានាបាននូវផលិតផលកសិកម្មដែលមានគុណភាព មាត្រដ្ឋាន និងបរិមាណស្របតាមតម្រូវការទីផ្សារអន្តរជាតិព្រមទាំងបានធ្វើផែនការយុទ្ធសាស្ត្ររួមគ្នា ជៀសវាងការផលិតលើសកម្រិត ដោយរៀបចំផែនការដាំដុះរួមគ្នា និងប្តូរវេនគ្នាស្របតាមតម្រូវការទីផ្សារ៕ អត្ថបទ ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP

Post a Comment (0)
Previous Post Next Post

sponser

 

Social