គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តុលាការចេញដីកាឃុំខ្លួនអធិការរងខណ្ឌជ្រោយចង្វារ និងជនពាក់ព័ន្ធ ២ នាក់ទៀត ក្នុងសំណុំរឿង មន្ត្រីជាប់កិច្ចសន្យាលោ-តទឹកស្លា-ប់

កណ្តាល÷ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន​មេត្តា​ជ្រាប​ថា ៖ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ សាលាដំបូង​ខេត្តកណ្តាល បាន​ទទួល​ចំណាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៤៩៣ អ​.​ក ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ ដែល​មាន​ទាក់ទង​នឹង​ករណី​ហិង្សា​ដោយ​ចេតនា និង​ចាប់​បង្ខាំង​ដោយ​ខុសច្បាប់ ដែល​បង្ក​ឡើង​ដោយ​ជន​ត្រូវ​ចោទ​ចំនួន​៣​នាក់ បាន​ជិះ​រថយន្ត​ម៉ាក Ford ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BU.5414 បាន​ធ្វើ​សកម្មភាព​ចាប់ខ្លួន​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ចាន់ ណា​រ៉ុ​ង ចេញពីផ្ទះ​ស្ថិត​នៅ​ភូមិ​ព្រែក​តា​កូវ សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល បាន​ចាប់​ក្របួច​.​ក​អាវ​ជន​រង​គ្រោះ ដាក់​ចូល​ទៅ​ក្នុង​ឡាន និង​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ បន្ទាប់​មក​បាន​រួម​ដំណើរ​ជាមួយ​ជន​រង​គ្រោះ តាម​កំពង់ចម្លង​ស្វាយ​ជ្រំ លុះ​ជិត​ដល់ត្រើយ​ម្ខាង​ជ្រោយចង្វារ ស្រាប់តែ​ជន​រង​គ្រោះ បាន​សុំ​ចុះ​ពីលើ​រថយន្ត ដើម្បី​បត់ជើងតូច ខណៈ​ពេល​នោះ ជន​រង​គ្រោះ​ក៏​បាន​លោត​ចុះ​ពីលើ​ទូកដរ ចូល​ក្នុង​ទឹក​បាត់​ដំណឹង​តែ​ម្តង​។

ទើបដល់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានរកឃើញសាកសពរបស់ជនរងគ្រោះអណ្តែត នៅចំណុចមាត់ច្រាំង ទន្លេមេគង្គ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ៣នាក់ នៅពន្ធនាគារ ខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។


នេះបើយោងតាមឯកសារដែលអង្គភាពយើងទទួលបាន នៅថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ របស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social