គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទង្វើឈ្លានពានរបស់ថៃមួយឆ្នាំមកនេះបន្សល់នូវគ្រាប់មិនទាន់ផ្ទុះរាយប៉ាយលើទឹកដីស្រុកបន្ទាយអំពិលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ÷លោក ខេន ដឿម អភិបាលរងស្រុកបន្ទាយអំពិល បានឱ្យដឹងថា ទង្វើឈ្លានពានរបស់ថៃក្នុងមួយឆ្នាំមកនេះ បានបន្សល់នូវគ្រាប់មិនទាន់ផ្ទុះ ក្នុងនោះមានទាំងគ្រប់បែកចង្កោមនៅរាយប៉ាយលើទឹកដីស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ ដែលនេះជាការប្រឈមគ្រោះថ្នាក់ឱ្យដល់ប្រជាពលរដ្ឋ ខណៈជាង៩០ភាគរយនៅទីនោះប្រកបមុខរបរធ្វើស្រែចម្ការ។

លោកបានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងដំណើរចុះយកព័ត៌មានដឹកនាំ ដោយក្រសួងព័ត៌មានកាលពីចុងសប្តាហ៍នេះ ថា គ្រាន់តែរាប់ជាក់ស្តែងត្រួសៗនៅទីនោះ មានគ្រាប់មិនទាន់ផ្ទុះប្រមាណជាង៧ពាន់គ្រាប់ មានទាំងគ្រប់បែកចង្កោមនៅរាយប៉ាយតាមទីវត្តអារាម សាលារៀន មណ្ឌលសុខភាព ភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ និងទីសាធារណៈផ្សេងៗ។

លោកថ្លែងថា ការឈ្លានពានមកលើទឹកដីកម្ពុជារបស់យោធាថៃ ដោយការបាញ់ផ្លោងគ្រាប់ និងការទម្លាក់គ្រាប់ពីលើយន្តហោះ បានបំផ្លាញដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធច្រើននៅក្នុងស្រុកបន្ទាយអំពិល ក្នុងនោះមានវត្តអារាមចំនួន៣កន្លែង, សាលារៀនចំនួន៦ខ្នង, មណ្ឌលសុខភាពចំនួន៣កន្លែង ដោយមិនទាន់រាប់បញ្ចូលនូវការខូចខាតនៅទូទាំងខេត្តឧត្តរមានជ័យ។

គួរជម្រាបជូនថា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាការចងចាំនៃសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជា ដោយយោធាថៃបានប្រើប្រាស់កម្លាំងយោធា និងអាវុធធុនធ្ងន់ រួមទាំងយន្តហោះចម្បាំងF-16 ដើម្បីវាយប្រហារគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិស៊ីវិល ហើយសង្គ្រាមឈ្លានពានជាលើកទី២ របស់យោធាថៃ មកលើទឹកដីកម្ពុជា គឺចាប់ពីថ្ងៃទី៨-២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីនៅខេត្តឧត្តរមានជ័យ បានធ្វើឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួនប្រមាណ៦៥០ខ្នងរងផលប៉ះពាល់ ក្នុងនោះចំនួនជិត១៥០ខ្នងខូចខាតទាំងស្រុង ក្នុងចំណោម៥១ភូមិ។
ក្នុងអំឡុងពេលបើកការប្រហារឈ្លានពានទឹកដីកម្ពុជា លើកទី២ បានធ្វើឱ្យទ្រព្យសម្បត្តិសាធារណៈសំខាន់ៗជាច្រើន ត្រូវបានបំផ្លាញ ក្នុងនោះប្រាសាទបុរាណចំនួន២ គឺប្រាសាទតាក្របី និងប្រាសាទចន្ទ, ស្ពានចំនួន២ទីតាំង, វត្តអារាមចំនួន៩, មណ្ឌលសុខភាពចំនួន៣, សាលារៀនចំនួន១៥ទីតាំង, ប៉ុស្តិ៍រដ្ឋបាល, ច្រកទ្វារព្រំដែន ជាដើម។ ដោយឡែកទ្រព្យសម្បត្តិឯកជនវិញមានដូចជា អគារសណ្ឋាគារ៤, ស្ថានីយប្រេងឥន្ធនៈចំនួន ៣កន្លែង, ព្រមទាំងមធ្យោបាយធ្វើដំណើរ មានរថយន្ត ទោចក្រយានយន្ត គោយន្ត និងសម្ភារផ្សេងៗទៀត។

ក្នុងអំឡុងពេលបើកការប្រហារឈ្លានពានទឹកដីកម្ពុជា, យោធាថៃបានប្រើប្រាស់សព្វាវុធគ្រប់ធុន និងគ្រប់ប្រភេទ ក្នុងនោះក៏មានការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ប្រភេទMK82, MK84, គ្រាប់ផ្លោង១៥៥មីលីម៉ែត្រ ព្រមទាំងគ្រាប់បែកចង្កោម ដែលត្រូវអន្តរជាតិហាមប្រាម ដែលនេះសបញ្ជាក់ថា យោធាថៃមានបំណងឈ្លានពានទឹកដីកម្ពុជា យ៉ាងច្បាស់ក្រឡែត៕ ដោយ វ៉ាង ភក្តី RNK


Post a Comment (0)
Previous Post Next Post

sponser

 

Social